បង្ហាញមុខ​ជនសង្ស័យ​ពីរ​នាក់ករណី​គ្រឿងញៀន​ម៉ា​ទឹកកក​ជាង​១០០ក្រាម

1265
ចែករម្លែក

​ដោយ : គ្រញូង / ​បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ​ខែមិថុនា ​ឆ្នាំ​២០១៨ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​​ដំបង ​ការិយាល័យ​ជំនាញ​បានបង្ហាញ​​មុខ​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​គ្រឿងញៀន​ម៉ា​ទឹកកក​ជាង​១០០ក្រាម រថយន្ត​១​គ្រឿង​ កាំភ្លើងខ្លី​១​ដើម ​និង​ទូរស័ព្ទដៃ​១​គ្រឿង​ដល់​អ្នកសារព័ត៌មាន ​មុន​បញ្ជូនទៅ​តុលាការខេត្ត​ក្រោយពេល​កម្លាំង​ជំនាញ​ចាប់ខ្លួនបាន​កាល​​ពី​ម៉ោងជាង​១០​ព្រឹក​ នៅ​ចំណុច​ក្រុមទី​៣​ ភូមិ​​ព្រៃ​ដំរី​ ​ឃុំ​ព្រៃតូច​ស្រុក​មោង​ឬ​ស្សី​។​

លោក​ស៊ាន សុ​ណា​ល់​ នាយការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ​ជន​​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​មឿ​ន សេង​អ៊ូ​ ​ហៅ​សា​រ៉ា​ត ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ទី​៦ ​ឃុំ​ស្វាយ ​ឃ្លាំង​ស្រុក ​ក្រូចឆ្មារ ​ខេត្ត​ត្បូងឃ្មុំ​និង​ឈ្មោះ​ឡេង តេង​ឡុង​ ភេទ​ប្រុស ​អាយុ​៣៣ឆ្នាំ​ដូចគ្នា ​នៅ​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ រាជធានី​ភ្នំពេញ​។ ​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១១​ថង់​(​ធំ​១​ថង់​)​ទម្ងន់​១១២,៩៤​ក្រាម​(​ទាំង​សំបក​) រថយន្ត​១​គ្រឿង​​ម៉ាក​ឡិច​ស៊ី​ស​RX300 ​ស៊េរី​ឆ្នាំ​២០០០ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S7747 កាំភ្លើងខ្លី​​ម៉ាក​រ៉ូឡូ​៦​អ៊ិ​ញ​លេខ​708791 គ្រាប់​ចំនួន​១២​គ្រាប់ កូនជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​ថ្នាំ​​ញៀន​មួយគ្រឿង ទូរស័ព្ទដៃ​១​គ្រឿង កាស​ទូរស័ព្ទ​១​និង​កាបូប​ដាក់​លុយ​ចំនួន​2​។​

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ ​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម​លោក​​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​មក​កា​រិ​យា​ល័យ​ជំនាញ​ដឹកនាំ​ចុះទៅ​ស្ទាក់ចាប់​នៅ​ចំណុច​ក្រុមទី​៣ ​ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច ​ស្រុក​មោង​ឬ​ស្សី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។​ ​ដោយ​ជនសង្ស័យ​ឃើញ​សម​ត្ថ​កិ​ច្ចក៏​បើក​រថ​​យន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​ពណ៌​ស៊េរី​ឆ្នាំ​២០០០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S7747​ ក៏ប្រទះ​នឹង​រថយន្ត​ធំ​មួយគ្រឿង​ ក៏​បើក​ចុះ​ស្រែ​​បណ្តាល​ឲ្យ​ជាប់ផុង ​ក៏នាំគ្នា​ទាំងពីរ​នាក់​រត់គេចខ្លួន​ព្រមទាំង​យក​កាំភ្លើងខ្លី​ទៅជា​មួយ​ផង​ហើយ​សមត្ថកិច្ច ​បាន​បាញ់​ឡើងលើ​​ឲ្យ​ឈប់​តែ​ពួកគេ​មិន​ព្រម​ឈប់ ​ទើប​ដេញ​ព័ទ្ធ​ចាប់​​បាន​ទាំងពីរ​នាក់​និង​ដកហូត​បាន​វត្ថុតាង​មួយ​
​ចំនួន​ដូច​រៀបរាប់​ខាងលើ ​ប​ញ្ជូទៅ​ស្នង​​ការ​ខេត្ត​ដើម្បី​សាកសួរ​ចម្លើយ​។​

ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​​មក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច សុខុន ​ស្នង​​ការ​នគរបាល​ខេត្ត​​​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ ​ព្រម​ទាំ​វត្ថុតាង​ទាំងអស់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម