​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល ខេត្តបន្ទាយមានជ័យ និង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា ឆ្នាំ​២០២២ បានរៀបចំ​ពិធី ក្រុង ពាលី បញ្ចុះ បឋមសិលា សាងសង់ រូបសំណាក​ព្រះ វិស្ណុ ឬ​ព្រះ​នរាយណ៍ កម្ពស់ ៨​ម៉ែត្រ ៦​តឹក នៅ​រង្វង់ មូលនៃ​ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ដែល​រូបនេះ ជា​និមិត្តរូប​នៃ​ក្រុង​ប៉ោយប៉ែត និង​ធ្លាប់បាន​សាងសង់​ពីមុនមក​។

​ពិធី​ក្រុង​ពាលី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម អធិបតីភាព លោក ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ព្រមទាំង​មាន ការ ចូលរួម ពី មន្ត្រីរាជការ​អ្នកមុខអ្នកការ កងកម្លាំង ប្រដាប់ អាវុធ យុវជន ប្រជាពលរដ្ឋ នៃ​ក្រុង​ប៉ោយប៉ែត និង​មាន​ភ្គៀ​វ​ពី ភាគី ថៃ យ៉ាង ច្រើន កុះករ ។

​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥​នោះ មាន​ទីតាំង​នៅមុខ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុងភូមិ ប៉ោយប៉ែត សង្កាត់ អូរជ្រៅ ក្រុង​ប៉ោយប៉ែត
​ខេត្ត បន្ទាយមានជ័យ ។ N