ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ត្រូវ​ចេះ​បត់បែន​តាម​ក្រុមមនុស្ស​ខ្លះ​ទើប​សុខ​ស្រួលខ្លួន ហើយ​ដាច់ខាត​មិនត្រូវ​រឹងរូស​មិន​មើលមុខ​ក្រោយ​ឡើយ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ លោកអ្នក​ត្រូវ​ចេះ​បញ្ញា​ជា​អាវុធ ទើប​ការជួញដូរ​លូតលាស់​គ្រាន់​គាប់ប្រសើរ​ជាង​នេះ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​ដោ​យ​មិនដឹង​ខ្លួន ឬ ការទទួល​ដំណឹង​មិនគួរ​ឱ្យ​សប្បាយចិត្ត​អ្វីមួយ​កើតឡើង​។​ចំពោះ​បញ្ហាសំខាន់ ឬ​បញ្ហា​ប្រញាប់​បន្ទាន់​ត្រូវតែមាន​ការប្រយ័ត្នប្រយែង​ទើប​មិនមាន​ផល​អាក្រក់​ចោទឡើង​។​លោកអ្នក​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​អ្នកដទៃ ហើយ​ធ្វើ​អ្វី​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​រក​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ណ​យ​ទេ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃ​ជើង ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​នាំឱ្យ​កិច្ចការ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់ និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​មិនត្រូវ​ប្រកាន់យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​ក្រុម​បាបមិត្ត​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ឡើយ​ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់ក​បន្ថែម​ទៀតហើយ​រើខ្លួន​លែងរួច​។​
​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ទាំង​ការសម្រេចចិត្ត និង គំនិត​គឺ​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​មានចិត្ត​ត្រជាក់​ដាច់ខាត​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​មិនត្រូវ​យក​កំហឹង​ទល់​កំហល់​នាំ​ពិបាក​នាពេល​ក្រោយ និង ខាត​ប្រយោជន៍​អ្វីមួយ​ថែមទៀត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​បញ្ហា​មិនល្អ​បាន​ចាកចេញ​ទៅវិញ ហើយ​រឿង​រាវ​ល្អ​ចូលមក​ជំនួស​។​ថ្ងៃនេះ​វិញ​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​កិច្ចការងារ​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​ឡើង​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ជម្លោះ​វិវាទ​៕