​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ លោក ថេ​ង សុ​ថុល អភិបាល ខណ្ឌ​៧​មករា អម​ដំណេ​ី​រ​ដោយ​អភិបាលរងខណ្ឌ បី​រូប​គឺ លោក ណុប ផា លោក ឌី រ័ត្ន​ខេ​ម​រុណ និង​លោក កេ​ត ឧ​ត្ត​ម បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ពិភាក្សា​ការងារ​មួយចំនួន ជាមួយ​លោក​-​លោកស្រី​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​មន្ត្រីសង្កាត់ ព្រមទាំង​លោក​-​លោកស្រី​ប្រធានភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​នៅ​សង្កាត់​អូរឫស្សី​ទី​១ , សង្កាត់​អូរឫស្សី​ទី​៣, សង្កាត់​អូរឫស្សី​ទី​៤ និង​សង្កាត់​មនោ​រម្យ ហើយក៏​ជាការ​បង្ហាញមុខ​ដល់​មន្ត្រីរាជការ ក្រុមប្រឹក្សា​សង្កាត់​ផងដែរ ក្រោយពី​ត្រូវបានតែងតាំង​ជា​អភិបាល -​អភិបាលរង ខណ្ឌ​៧​មករា ។

លោក ថេ​ង សុ​ថុល អភិបាល ខណ្ឌ​៧​មករា

​ក្នុងជំនួប​ពិភាក្សា​នោះ លោក​អភិបាលខណ្ឌ បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ និង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ ចំពោះ​មន្ត្រី​ទាំងអស់ និង​ព្រមទាំង​បាន​លេ​ី​ក​ទឹកចិត្ត​ឱ្យ​លោក​-​លោកស្រី ចៅសង្កាត់​ទាំងអស់ បន្ត​ខិតខំ​អនុវត្ត​ការងារ​បន្ថែមទៀត ជាពិសេស​ការផ្ដល់សេវា​សាធារណ​: ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដោយ​ឈរ​លេ​ី​ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ខ្ពស់ និង​ចេះ​ជួយ​សហការគ្នា​ស្រឡាញ់គ្នា​ដូច​បង​ដូច​ប្អូន​ក្នុង​ក្រុមគ្រួសារ​តែមួយ ៕V/ N