ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់ សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២ នឹងធ្វើ​ចាប់ពី​ថ្ងៃទី​២ ដល់ទី​៤ កញ្ញា ។​

​នេះ​ជាការ​ប្រកួត ដើម្បី​បំផុស​វិស័យ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ី​ង ទូទាំងប្រទេស ឱ្យមាន​ការរីកចំរើន ទាំង​ថ្នាក់ជាតិ ថ្នាក់​អន្តរជាតិ និង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដណ្តើមយក​មេដាយមាស ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សហ​ព​ន្ធ័​កីឡា​ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រកួត​កីឡា​ទូក​ប្រពៃណី​
​ខ្នាត​អន្តរជាតិ ទូក​កា​នូ កា​យ៉ាក់ និង​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់ សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២ ដើម្បី​ជ្រើស​រើសយក​អត្ត​ព​លិ​ក​ឆ្នើម ដែលមាន​ទេពកោសល្យ មកពី​បណ្តា​រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា​។ ការប្រកួត​នេះ នឹងធ្វើ​នៅ​មាត់​ស្ទឹង​ព្រែក​កំពត ក្រុង​កំពត ខេត្តកំពត​៕V/ N