ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ យោងតាម​គេហទំព័រ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​(AFF) សម្រាប់​ព្រឹត្តិការណ៍ AFF Mishubishi Electric Cup 2022 សម្លៀកបំពាក់ និង​បាល់ គឺ​ក្រុមហ៊ុន Warrix នៅ​បន្ត​ផ្គត់ផ្គង់​ដដែល​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល Warrix នឹង​រក្សា ការចាត់តាំង​របស់ខ្លួន ជា​អ្នកផ្គត់ផ្គង់​បាល់ និង​សម្លៀកបំពាក់​កីឡា​ផ្លូវការ សម្រាប់​ព្រឹត្តិការណ៍ AFF Mishubishi Electric Cup 2022 សម្រាប់​ការប្រកួត​ទាំង ២៨ ប្រកួត ដែល​រួមមាន​សម្លៀក បំពាក់ ប្រកួត​ជា​ផ្លូវការ សម្រាប់​អាជ្ញាកណ្ដាល អាវកាក់ និង​ខ្សែ សម្រាប់​កា​ពី​ទែន​ក្រុម​។​

​លោក Wisan Wanasaksrisakul នាយក​គ្រប់គ្រង​ក្រុមហ៊ុន Warrix Sports បាន​និយាយថាៈ ក្រុមហ៊ុន​ពិតជា​រីករាយ បានមក​ចូលរួម​ម្តងទៀត ក្នុងនាម​ជា​អ្នកគាំទ្រ​ផ្លូវការ សម្រាប់​ពាន រង្វាន់ AFF Mishubishi Electric Cup 2022 ។ លោក Wisan បាន​បន្តថាៈ ការចាប់ផ្តើម ការប្រកួត​ជា​ផ្លូវការ សម្រាប់​ការប្រកួត នឹងធ្វើ​ឡើង នៅ​ខែធ្នូ ខាងមុខនេះ​។​

​ទន្ទឹមនឹងនេះ នាយក​គ្រប់គ្រង​នៃ​ដៃគូ សិទ្ធិ​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់ AFF លោក Sportfive Malcolm Thorpe បាន​និយាយថាៈ ការចូលរួម​របស់ Warrix សម្រាប់​ការប្រកួត​បានធ្វើ​ឲ្យ ការប្រកួត កាន់តែ​កើនឡើង​។ សម្លៀកបំពាក់ និង​សម្ភារៈ​កីឡាបាល់ទាត់ មានគុណ​ភាព ខ្ពស់​របស់ Warrix បាន​ពង្រឹង​បទពិសោធន៍ ការប្រកួត​យ៉ាងសំខាន់ សម្រាប់​កីឡាករ មន្ត្រី និង​បុគ្គលិក​ព្រឹត្តិការណ៍​នេះ​។​

​តាម​កាលវិភាគ ពីថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ព្រឹត្តិការណ៍ AFF Mishubishi Electric Cup 2022 នឹង​ចាប់ផ្តើម ៥ ថ្ងៃ​បន្ទាប់ពី​ការបញ្ចប់​នៃ FIFA World Cup នៅ​ប្រទេស​កាតា​។ ព្រឹត្តិការណ៍​នេះ កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ក្រុម​ដែល​ប្រជែង​គ្នា​យក​កៅអី គឺ​ទី​ម័​រ​ខាងកើត ឬ ប្រ៊ុយណេ​។ ពូ​ល B ម៉ាឡេស៊ី វៀតណាម សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង ឡាវ ៕V/N