ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ។


​ពិធី​នេះ​ត្រូវបានធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ រវាង លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​លោក ប៉ូ គឹម​ថូ នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

​អនុស្សរណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​ចុះ​ដើម្បី​សិក្សា​ស្រាវជ្រាវ បណ្តុះបណ្តាល​ធនធានមនុស្ស ចែករំលែក​បទពិសោធ​ន៍ និង​លើកកម្ពស់​ការបោះពុម្ព​ផ្សព្វផ្សាយ​ក្នុង​តំបន់ និង​អន្តរជាតិ​ទាក់ទង​នឹង​ការវិភាគ​ភូគព្ភសាស្ត្រ និង​បុរាណវិទ្យា នៅ​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។
​បន្ទាប់ពី​ចុះហត្ថលេខា​ភាគី​ទាំង​ពីរបាន​ពិនិត្យមើល​មន្ទីរពិសោធន៍​មហាវិទ្យាល័យ​រ៉ែ និង​ភូគព្ភសាស្ត្រ​ផងដែរ​។