​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​ទួល​មេត្រី ស្ថិតក្នុង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង ព្រះចៅអធិការ​វត្ត​ស្តីទី គ្រូសូត្រស្តាំ​ស្តីទី ក្រោម​ព្រះអធិបតីភាព ព្រះ​មេ​ត្តិ​ស​ត្ថា​
វង្ស កុសល ព្រះរាជា​គណ​ថ្នាក់​កិត្តិយស និង​ជា​ព្រះគ្រូ​ធ​ម្មា​នុ​វឌ្ឍន៍ ព្រះ​អនុគណ ស្រុក​រលាប្អៀរ ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តកំពង់ឆ្នាំង ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​មន្ត្រី​សង្ឃ​សាលា​អនុគណ​ស្រុក​រលាប្អៀរ និង មានការ​ចូលរួម​ពី​លោក មាស សំណាង ប្រធានការិយាល័យ លោក ថោង សុវណ្ណ សមាជិក​ឃុំ​ជ្រៃ​បាក់ និង​ការិយាល័យ​ជំនាញ​ស្រុក ព្រមទាំង​ពុទ្ធបរិស័ទ ផងដែរ​។​

​ព្រះគ្រូ​វិសុទ្ធិ​វង្សា​ចា​រ្យ នាង ភា​រុណ បាន​អាន​សង្ឃដីកា​សម្រេច របស់​សាលា​គណ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំង​ភិក្ខុ សូ ហឿង ជា​ព្រះចៅអធិការ​ស្តីទី វត្ត​ទួល​មេត្រី ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល បាន​មាន​សង្ឃដីកា​ថាៈ​ការប្រកាស​ផ្តល់​តំណែង​ដល់​មន្ត្រី​សង្ឃ នាពេលនេះ គឺ​ដើម្បី​បំពេញ​ឱ្យបាន​ត្រឹមត្រូវ​នូវ​រចនាសម្ព័ន្ធ នៃ​ការគ្រប់គ្រង ការដឹកនាំ​ផ្នែក ពុទ្ធសាសនា ដើម្បី​គ្រប់គ្រង​កសាង​អភិវឌ្ឍន៍​សមិទ្ធផល​នានា​ក្នុង​វត្ត ឱ្យ​កាន់ ​នោះដែរ លោក សរ លាង បាន​ផ្ដាំផ្ញើ​ដល់​ព្រះចៅអធិការ​ស្តីទី និង​គ្រូសូត្រស្តាំ ទើប​តែងតាំង​ថ្មី និង​ពុទ្ធបរិស័ទ ត្រូវ​ចេះ​សាមគ្គីភាព សហការគ្នា ឱ្យបាន​ល្អ គឺ​ត្រូវគោរព តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ជៀសវាង​កើតមាន​អធិករណ៍​នៅក្នុង​វត្ត​។ ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត និង​ធ្វើ​អនាម័យ ជាប់​ជាប្រចាំ ដោយ​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់​នូវ​ជំងឺ​ផ្សេងៗ ជាពិសេស ជំងឺ COVID-១៩​ប្រភេទ​ថ្មី​អូ​មី​ក្រុង និង​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​ការពារ និង​៣​កុំ ឱ្យបាន​ជាប់​ជាប្រចាំ និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា បង្កើត​ភាព​សុំា​ក្នុង​សហគមន៍ ដើម្បី​កាត់ផ្តាច់​ជំងឺ ដ៏​កាច​សាហាវ​នេះ ពី​សហគមន៍​យើង ឱ្យបាន​ទាំងស្រុង​។​

​នៅ​ចុងបញ្ចប់ ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល និង​លោក សរ លាង បាន​ប្រគេន​សង្ឃដីកា​សម្រេច របស់​សាលា​គណ​ខេត្ត និង​ត្រា​ដល់​ព្រះចៅអធិកា​ស្តីទី និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ដល់​ព្រះចៅអធិការ​ស្តីទី​វត្ត​ផងដែរ​៕/V​