ដោយ: បាយ័ន​/​សៀមរាបៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង​អភិបាលរង​ខេត្តសៀមរាប​ចំនួន ៤​នាក់​បន្ថែមទៀត​។​

មន្ត្រី​ទាំង​៤​រូប​រួមមាន​១៖ លោក សុខ ថុល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ជា​អភិបាលរង​ខេត្ត ។ ២៖ លោកស្រី ម៉ន​នី រង្សី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាលរង​ខេត្ត​។ ៣៖ លោក ឃឹម ហ្វី​ណង់ ឋា​ន្ត​រ​ស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាលរង​ខេត្ត​។ ៤៖ លោក យុន លីន​ណេ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាលរង​ខេត្ត​៕​