​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឈាង ច​ន្ធី អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តកំពង់ឆ្នាំង និង សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​របស់លោក​ឧកញ៉ា ទៀង ថៃ និង លោកស្រី វណ្ណ លុយ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង និង ជា​នាយិការ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិច ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំនួន​បី​គ្រួសារ និង នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ចំនួន ពីរ​គ្រួសារ ។​

​អំណោយ​ទាំងនោះ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទួលបាន​អង្ករ​២៥​គីឡូក្រាម​, មី​, ទឹកត្រី​,​ទឹកស៊ីអ៊ីវ និង​ថវិកា​មួយចំនួន​៕​