​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោកស្រី កែវ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើលផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​រង​ការខូចខាត​។​

​ប្រជាពលរដ្ឋ​ឱ្យដឹងថា​ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការខូចខាត​នៅ​រដូវវស្សា មាន​ប្រវែង​៧​គីឡូម៉ែត្រ​ចេញពី​មុខ​វត្ត​ឈើ​ត្រាច​រហូតដល់​វត្ត​កងមាស ដែលមាន​អ្នកភូមិ​ជិត​ឆ្ងាយ​ឆ្លងកាត់​ទៅមក ដូចជា​អ្នកភូមិ​អន្លង់​អក ភូមិ​ខ្លែង​ភេ ភូមិ​កងមាស ភូមិ​កំពង់​អូស ភូមិ​គៀន​តា​ម៉ា ភូមិ​ព្រែក​ឆ្នោ ភូមិ​ថ្មី និង​មួយផ្នែក​ទៀត​មកពី​ឃុំ​ពាម​ឆ្នោត ស្រុក​ជល់​គិរី ដែល​ឆ្លងកាត់​តាមផ្លូវ​នេះ​ឆ្ពោះ​មកកាន់​ទីផ្សារ និង​កន្លែង​ផ្សេងៗ ។​

​លោកស្រី កែវ​ចាន់​មុន្នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​បញ្ជាក់ថា​ថ្ងៃនេះ​លោកស្រី​បាន​ចុះ​មកដល់​ទីនេះ​ផ្ទាល់ ដើម្បី​ត្រួត​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​នេះ​ជាក់​ស្តែ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​ថា ផ្លូវ​នេះ​មានការ​លំបាក​ខ្លាំង និង​បាន​សំណូមពរ​ដោយមាន​ការចូលរួម​ពី​អភិបាល អភិបាលរង​ស្រុក លោក​មេឃុំ មេភូមិ និង​មន្ទីរជំនាញ​។​

​លោក សេង​វិចិត្រ អភិបាលស្រុក​រលាប្អៀរ​បានអោយដឹង​នៅថ្ងៃនេះ​ដែរ​ថា ដោយ​ស្ថានភាព​ជួសជុល​មាន​ជង្ហុក​និង​ទឹក​ដក់​នៅពេល​ភ្លៀង​ធ្លា​ក់មក ហើយ​ប្រសិនបើ​មិនមាន​ភ្លៀង​ទេ ថ្ងៃស្អែក​នេះ​នឹងដាក់​គ្រឿងចក្រ​ជួសជុល​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ដំណើរការ​ចរាចរណ៍​ទៅមក​បាន​ស្រួល​វិញ​៕