ដោយៈ បាយ័ន / សៀមរាបៈ អ្នកគាំទ្រ​គណបក្ស អិ​ល ឌី ភី (LDP) ចំនួន​ប្រាំមួយ​នាក់​ដែល​បានធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធរ ហើយ​បាន​បើករថយន្ត​បុក​បា​រ៉ា​ស់​សមត្ថកិច្ច​បាក់​អស់ពី​របា​រ៉ា​ស់ បាន​បំពាន​កិច្ចសន្យា និង​ប្រ​ឆាំ​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​នោះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ពីបទ​ប្រឆាំង​រាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​លោក យិន ស្រាងប្រធាន​លេខាធិការ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និង​ជា​អ្នកនាំពាក្យសាលាដំបូង​ខេត្តសៀមរាប នៅ​ព្រលប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២ នេះ​។​

​លោក យិន ស្រាង បាន​និយាយថាៈ ជន​ទាំង ប្រាំមួយ​នាក់ ត្រូវបាន​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​មកកាន់​តុលាការ​ខេត្តសៀមរាប​នៅ​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា​នេះ និង​កំពុងដំណើរការ​សាកសួ​រ ទាំងយប់ មិនទាន់​ចប់​ឡើយ​។​

​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​រូបនេះ បាន​និយាយថាៈ ជន​ដែល​ត្រូវ​ចោទ​ទាំង​ប្រាំមួយ​នាក់​នោះ គឺៈ​
១.​ឈ្មោះ អ៊ី ស៊ូ​ជី​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ កើត​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៨៥ ជនជាតិខ្មែរ ​កើត​នៅ​ភូមិ​រតនៈ ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ស្នាក់នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌
​ថ្នាក់បរិញ្ញាប័ត្រ មុខរបរ អ្នកមើលការខុសត្រូវ ក្នុង​ផ្ទះបាយ ក្នុង​ចម្ការ​លោក ខឹម វាសនា ​ឪពុក​ឈ្មោះ អ៊ី សេង​ឡុង (​រ​) ម្ដាយ​ឈ្មោះ ស៊ុន ស៊ីថា (​រ​) មេម៉ាយ​មានកូន ១​នាក់ ​ប្រវត្តិ​នៃ​ការផ្ដន្ទាទោស ដោយ​តុលាការ (​គ្មាន​) ។​

២.​ឈ្មោះ ភួង សម្ផស្សរ​បូ​ផា ភេទ​ស្រី អាយុ​៣២​ឆ្នាំ កើត​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៩០ជនជាតិខ្មែរ កើត​នៅ​រាជធានី​ភ្នំពេញ ទីលំនៅ​មុនពេល​ឃាត់ខ្លួន ស្នាក់នៅ​ភូមិ​ថ្ម​ជល់ ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌ ថ្នាក់​ទី​១២ មុខរបរ នៅផ្ទះ​បាយ
​ក្នុង​ចម្ការ​លោក ខឹម វាសនា ឪពុក​ឈ្មោះ ផួ​ង សំ​អេង (​រ​) ម្ដាយ​ឈ្មោះ ឡុង កូ​ឡា​បបូ​ផា(​រ​) នៅ​លីវ ប្រវត្តិ​នៃ​ការផ្ដន្ទាទោស​ដោយ​តុលាការ (​គ្មាន​) ។​

៣.​ឈ្មោះ ជុំ ខុម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ កើត​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៩០ ជនជាតិខ្មែរ ​កើត​នៅ​ខេត្តបាត់ដំបង ទីលំនៅ​មុនពេល​ឃាត់ខ្លួន ស្នាក់នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌ គ្មាន មុខរបរ អ្នក​អនាម័យ​នៅផ្ទះ​បាយ
​ក្នុង​ចម្ការ​លោក ខឹម វាសនា ឪពុក​ឈ្មោះ ជុំ ជួន (​ស​) ម្ដាយ​ឈ្មោះ សុខ យ៉េត (​ស​) ​មេម៉ាយ ប្រវត្តិ​នៃ​ការផ្ដន្ទាទោស​ដោយ​តុលាការ (​គ្មាន​) ។​

៤.​ឈ្មោះ កូវ ឡោ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ កើត​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​១៩៨៨ ជនជាតិខ្មែរ កើត​នៅ​ភូមិ​បា​ស្រែ ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ស្នាក់នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កម្រិតវប្បធម៌ គ្មាន មុខរបរ
​ចុងភៅ​នៅផ្ទះ​បាយ​ក្នុង​ចម្ការ​លោក ខឹម វាសនា ឪពុក​ឈ្មោះ ហ៊ីង គាង (​រ​) ម្ដាយ​ឈ្មោះ​អ៊ី ឡៃ (​រ​) នៅ​លីវ ប្រវត្តិ​នៃ​ការផ្ដន្ទាទោស ដោយ​តុលាការ (​គ្មាន​) ។​

៥.​ឈ្មោះ ថុង ដា​រ៉ាស៊ី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ កើត​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​១៩៨៧ ជនជាតិ​ខ្មែរ កើត​នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​បដិវត្ត ខេត្តកណ្ដាល ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ស្នាក់នៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល កម្រិតវប្បធម៌
​ថ្នាក់​ទី​១២ មុខរបរ បុគ្គលិក​សាលា​ភាសា​កូរ៉េ យីហោ​ចុង​ជូរ ឪពុក​ឈ្មោះ ថង ប៉ាក់ (​រ​)ម្ដាយ​ឈ្មោះ ម៉ៅ ថា​វី (​រ​) ប្ដី​ឈ្មោះ ជាតិ ថន មានកូន ២​នាក់ ប្រវត្តិ​នៃ​ការផ្ដន្ទាទោសដោយ​តុលាការ (​គ្មាន​) ។​

៦.​ឈ្មោះ ឈិ​ត ស្រី​ឡាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ កើត​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​១៩៩៨ជនជាតិខ្មែរ កើត​នៅ​ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ទីលំនៅ​មុនពេល​ឃាត់ខ្លួនស្នាក់នៅ​ភូមិ​ដំណាក់​សាលា ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង កម្រិតវប្បធម៌ ថ្នាក់​ទី​៨
​មុខរបរ ចុងភៅ​នៅផ្ទះ​បាយ​ក្នុង​ចម្ការ​លោក ខឹម វាសនា ឪពុក​ឈ្មោះ ឈិ​ត ឈុន (​រ​)​ម្ដាយ​ឈ្មោះ ជុំ ខុម (​រ​) នៅ​លីវ ប្រវត្តិ​នៃ​ការផ្ដន្ទាទោស​ដោយ​តុលាការ (​គ្មាន​) ។​

​ចៅក្រម​បានសម្រេច​បើក​ការ​ស៊ើបសួរ លើ​អង្គហេតុ​ខាងលើ និង​ស្នើសុំ​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​លើ​៖ ១.​ឈ្មោះ អ៊ី ស៊ូ​ជី​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ (​មានខ្លួន​) ,២.​ឈ្មោះ ភួង សម្ផស្ស​បូ​ផា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ (​មានខ្លួន​), ៣.​ឈ្មោះ ជុំ
​ខុម ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ (​មានខ្លួន​), ៤.​ឈ្មោះ កូវ ឡោ ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ (​មានខ្លួន​), ៥.​ឈ្មោះ ថុង ដា​រ៉ាស៊ី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ (​មានខ្លួន​) និង ៦.​ឈ្មោះ ឈិ​ត ស្រី​ឡាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ
(​មានខ្លួន​) ពីបទ ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស(​ប្រព្រឹត្តិ​ដោយ​បុគ្គល​ច្រើន​រូប ធ្វើ​សកម្មភាព​ក្នុងឋានៈ​ជា​សហចារី ឬ​អ្នកសមគំនិត )​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ទីតាំង​ប្រជាជន
​ប្រមូលផ្ដុំ​ដោយ​គ្មាន​លិខិតអនុញ្ញាត ក្នុង​ចំការ ១២ ហិកតា និង ២៥ ហិកតា​ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ នី ចាន់​ពិនិត្យ​) កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​បញ្ញត្តិ ក្នុង​មាត្រា ៥០៣ និង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ។​/V​