ដោយ:បញ្ញាសាស្ត្រ/កំពង់ធំ:ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំបានប្រកាសផ្ដល់រង្វាន់ជាទីគាប់ចិត្តដល់សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ក្នុង ស្រុកស្ទោង ណាដែលទទួលបាននិទ្ទេសអេ” A”។

រង្វាន់សម្រាប់ជ័យលាភីសិស្សប្រឡងបាននិទ្ទេសអេ” A” ក្នុងស្រុកស្ទោងនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងលោកស្រីនេះត្រូវបានប្រកាសឲ្យដឹងជាផ្លូវការដោយលោកស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្ស ប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ទូទាំងស្រុកស្ទោងចំនួន៦២៨នាក់នៅថ្ងៃទី២កញ្ញាឆ្នាំ២០២២។

មានប្រសាសន៍ទៅកាន់សិស្សដែលត្រៀមប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ក្នុងស្រុកស្ទោងលោក ស៊ុំ សន្និសិទ្ធ ក៏បានធ្វើការក្រើនរំលឹកដល់សិស្សានុសិស្សយើងឲ្យខិតខំ រៀនសូត្រដោយសេចក្ដីឧស្សាហ៍ព្យាយាមនិងការអំណត់ទាំងការសិក្សានៅសាលានិងការរៀនសូត្របន្ថែមនៅផ្ទះ។ជាមួយនេះដែរសិស្សម្នាក់ៗក៏ត្រូវតែមានការកំណត់គោដៅឲ្យបានច្បាស់លាស់ចាប់តាំងពីយើងរៀននៅកម្រិតចំណេះដឹងទូទៅនិងការសិក្សាមុខជំនាញនៅក្រោយប្រឡងជាប់បាក់ឌុបនោះទើបទទួលបានជោគជ័យនិងមានលទ្ធផលល្អសមតាមបំណងប្រាថ្នា។

លោកបន្តថា ទន្ទឹមនឹងនេះដែរដើម្បីទទូលបានលទ្ធផលប្រកបដោយផ្លែផ្កានៅថ្ងៃអនាគតលុះត្រាណាសិស្សម្នាក់ៗមានការប្រឹងប្រែងតស៊ូនិងមានសេចក្ដីអំណត់នៅក្នុងការរៀនសូត្រហើយកក្តាដែលជួយ ឲ្យសម្រេចលទ្ធផលកាន់តែល្អថែមទៀតនោះសិស្សម្នាក់ៗត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំង៤គឺ÷(សុ, ចិ, បុ ,លិ)គឺត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួរ។

នៅក្នុងឱកាសនោះដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២របស់សិស្សថ្នាក់ទី១២ក្នុងស្រុកស្ទោងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងសម័យប្រឡងនៅខែវិច្ឆិកាឆ្នាំ២០២២
ខាងមុខនេះ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា  និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោងក៏បានបញ្ជាក់ពីការគិតគូរបស់លោក ជា ចាន់តូនិងលោកស្រីចំពោះសិស្សដែលត្រូវប្រឡងទាំង៦២៨នាក់ឲ្យបានជ្រាប។គឺចំពោះមុខនេះលោក ជា ចាន់តូ បានសម្រេចផ្ដល់គ្រូឲ្យជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រូវប្រឡងទាំងអស់៕សរន