ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​ឬ​សូម្បីតែ​រោគ​ជំងឺ​បៀតបៀន​យាយី​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​បើ​ធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ទុក្ខលំបាក​ណាមួយ​មកឱ្យ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​មិនត្រូវ​ធំដុំ​ពេក​ឬ​មិនសូវ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ ហើយ​កំពុង​ទទួលជោគជ័យ​ថ្មីៗ​មក​ផង​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​នៅផ្ទះ​សម្បែង ឬក៏​ធ្វើដំណើរ​ទៅណា​មក​ណា​ពិសេស​ការបើកបរ​ចូរ​ប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​ឈានចូល​ផង​។​ការប្រកប​ការងារ​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ​តែង​ងាយ​មាន​បញ្ហា​ចំពោះមុខ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេល​ក្រោយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពោលគឺ​ដួង​រាសី​ល្អជា​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់ និង​អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេលវេលា​។​ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​។​ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​អាច​នឹង​ជួប​ស្ថានភាព ចង្អៀត​មុខ​ចង្អៀត​ក្រោយ​រក​ច្រក​ពុំ​សូវ​ចេញ​ដោយសារ​បញ្ហា​ប្រាក់កាស ហេតុនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​អត់ធ្មត់​ខ្លះ​ក៏​ប្រពៃ​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​កិច្ចការ​ខ្លះ​ក៏​អាច​ពឹងពាក់​អ្នកដទៃ​បាន​ទៀតផង​។​អ្នកធ្វើ​ជំនួញ​ប្រាក់កាស​ពុំ​សូវ​ហូរ​ចូល​ទេ មានតែ​ហូរ​ចេញ​ច្រើនជាង​។​ស្ថានភាព​នេះ​មាន​ច្រើន​ថ្ងៃ​បន្ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រោ​ល​ជ្រើម​ខុស​បែបបទ ព្រោះតែ​អារម្មណ៍​ដឹកមុខ​នាំ​ក្តី​លំបាក​គ្រា​ខាងមុខ​ដែល​កំពុង​រង់ចាំ​រៀងរាល់ថ្ងៃ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​អាច​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស និង​ពិសេស​ក្រុមមនុស្ស​តាម​ឈ្នានីស​ច្រើន​ថែមទៀត​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​មាន​បញ្ហា​លុកលុយ និង​ពិសេស​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​បន្ទោស​បង្អាប់​នោះ​ក៏​ច្រើន​ដែរ​។​អ្នក​ប្រកប​របរ​ទទួលទាន​មានការ​ខ្សត់ខ្សោយ​ចំណូល ហើយ​ចង់​ទិញ​ទំនិញ​សម្រា់ប​ស្តុក​ទុក​តែង​មិន​គាប់​ដូច​បំណង​ប៉ុន្មាន​ទេ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ងាយ​ទាំង​ជម្លោះ​វិវាទ​និង​ការបែកបាក់​ផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ ឬ បញ្ហា​ប្រាក់កាស​ទេ​គឺ លោកអ្នក មានការ​ចម្រើន​លូតលាស់​ទៅមុខ និង​ហុច​ផល​ល្អៗ​មកវិញ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​៕