Nokia 6 ចេញ​ហើយ​!

1825
ចែករម្លែក

Nokia 6 គឺជា​ម៉ូ​ដែល​ចុងក្រោយ​បំផុត​ចេញ​ដោយ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​។ ទោះបី​នេះ​ជា​ម៉ូ​ដែល​ថ្មី​ចុងក្រោយ ប៉ុន្តែ​វា​មិន​ទំនើប​ដូច​ទូរស័ព្ទ​កំពូល Nokia 8 នោះទេ​។ Nokia 6 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លំដាប់​មធ្យម ដែល​អ្នកមាន​ចំណូល​ល្មមៗ​អាច​ពិចារណា​បាន ជាជាង​ទិញ​ស្មា​ត​ហ្វូ​ន​ពី​ក្រុមហ៊ុន​ល្បីៗ​ផ្សេងទៀត​។

Nokia 6 មាន​រូបរាង​ស្រដៀង Nokia 8 ដែរ តែមាន​ទម្ងន់​ស្រាល​ជាង ប៉ុន្តែ​មាំ​និង​ធន់​ដូចគ្នា​។ ហើយ​អ្វីដែល​យើង​ដឹង​អំពី Nokia គឺ​ការប្រើ​ធន់​បានយូរ​។ Nokia 6 មាន​តួ​អាលុយមីញ៉ូម​រឹងមាំ ហើយ​កញ្ចក់​របស់​វា​គឺ​ធន់​នឹង​ភាព​ឆ្កូត ជាតិ​ខ្លាញ់ និង ធូលី ជាង​ទូរស័ព្ទ​ណាៗ​ទាំងអស់ ដូច្នេះ​មិនចាំបាច់​ទិញ​ស្គ្រី​ន​ការពារ​ខាងក្រៅ​នោះទេ​។

​ខ្នង​ទូរស័ព្ទ​នេះ​ធ្វើ​ពី​ជាតិ​កាបូន​គ្រា​ត មិន​រលោង​ដូច​ម៉ូ​ដែល​ទូរស័ព្ទ​មុនៗ​នោះទេ​។ អេក្រង់ HD ទំហំ ៥,៥ អ៊ី​ញ​រប​ស់វា​ផ្តល់នូវ​ភាព​ធំ​ទូលាយ​ល្អ​សម្រាប់​ចាក់​វីដេអូ​គុណភាព​ខ្ពស់ៗ តែ​ទំហំ​ប៉ុន​ណេះ​នៅតែ​ល្មម​កាន់​ពេញដៃ​មិន​ពិបាក​នោះទេ​។

Nokia 6 ដើរ​លើ​ប្រព័ន្ធ Android Oreo ជាមួយ​រ៉េ​ម ៤GB និង អង្គ​ចងចាំ ៦៤GB ហើយ​មាន​កន្លែង​ដាក់​មេ​ម​ម៉ូ​រី​ខាងក្រៅ​ផងដែរ​។ ល្បឿន​របស់​ម៉ាស៊ីន​គឺ​លឿន​គួរសម និង ចុច​ចូល​បាន​រលូន​ល្អ​មិន​ចាញ់​ទូរស័ព្ទ​ក្រុមហ៊ុន​ថ្លៃៗ​នោះទេ​។ កាមេរ៉ា​ខាងក្រោម​របស់​វា​មាន​ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល និង កាមេរ៉ា​ទុក​ថត​ស៊ែ​ល​ហ្វី​ខាងមុខ មាន​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល​។ Nokia 6 មានតម្លៃ ៩៩៩០ បាត ឬ ៣០២ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

Nokia 6