​ដោយៈ health.com.kh
ជំងឺ រលាក ក្រពះ ពោះវៀន ដោយសារ ពពួក វីរុស គឺជា ការបង្ក មេរោគ នៅក្នុង ពោះវៀន ដែល សម្គាល់ ដោយ ការ រាគ ធ្ងន់ធ្ងរ ចុកពោះ ចង្អោ រ ឬ ក្អួត ហើយ ជួនកាល មាន គ្រុនក្តៅ ។

វិធី សាមញ្ញ បំផុត ក្នុង ការឆ្លង ជំងឺ នេះ គឺ តាមរយៈ ការទំនាក់ទំនង ជាមួយ អ្នក មាន ជំងឺ ឬ ការ ញ៉ាំ អាហារ ឬ ទឹក កខ្វក់ ។ ប្រសិនបើ អ្នក មាន សុខភាព ល្អ អ្នក ទំនង ជា សះស្បើយ ឡើងវិញ ដោយ មិន មាន ផលវិបាក អ្វី ឡើយ ។ ប៉ុន្តែ សម្រាប់ ទារក មនុស្ស ចាស់ និង មនុស្ស ដែល មាន ប្រព័ន្ធ ភាពស៊ាំ ចុះខ្សោយ មេរោគ អាច បណ្តាលអោយមាន គ្រោះថ្នាក់ ដល់ អាយុជីវិត បាន ។​

មិន មាន ការព្យាបាល ដែលមាន ប្រសិទ្ធិភាព សម្រាប់ ជំងឺ រលាក ក្រពះ ពោះវៀន ដោយសារ វីរុស នេះ នោះ ទេ ការការពារ គឺជា គន្លឹះ ដ៏ ប្រសើរ បំផុត ។​

មនុស្ស ដែល អាច នឹង ងាយ មាន ជំងឺ រលាក ក្រពះ ពោះវៀន ដោយសារ វីរុស អាច រួមមាន ៖
• ក្មេង តូច ៖ កុមារ នៅក្នុង សាលា អាច នឹង ងាយ រងគ្រោះ ។​
• មនុស្ស ចាស់ ៖ ប្រព័ន្ធ ភាពស៊ាំ របស់ មនុស្ស ចាស់ អាច នឹង ងាយ ចុះខ្សោយ នៅ ដំណាក់កាល ចុងក្រោយ នៃ ជីវិត ។​
• សិស្សសាលា ឬ អ្នក ដែល នៅក្នុង អន្តេវាសិកដ្ឋាន ៖ ការរស់នៅ ជា ក្រុម មាន សភាព ជិតស្និទ្ធ អាច នាំអោយ មាន បរិយាកាស មួយ សម្រាប់ ការឆ្លង មេរោគ ពោះវៀន ។​
• អ្នក ដែល មាន ប្រព័ន្ធ ភាពស៊ាំ រាងកាយ ចុះខ្សោយ ៖ ប្រសិន បើ ប្រព័ន្ធ ការពារ រាងកាយ របស់ អ្នក ត្រូវ បាន ចុះ ខ្សោយ ដោយសារ ការឆ្លង មេរោគ អេដស៍ ការព្យាបាល ដោយ ប្រើ សារធាតុ គីមី ឬ លក្ខខណ្ឌ វេជ្ជសាស្ត្រ ណាមួយ ផ្សេងទៀត អ្នក អាច មាន ហានិភ័យ ខ្ពស់ ៕ N