​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​បានប្រគល់ អណ្តើកបិទមុខ​ស្នូក​ខ្មៅ​ចំនួន​ប្រាំ​ក្បាល​ឱ្យ​សួនសត្វ Angkor Wildlife and Aquarium​កាលពីពេល​ថ្មីៗ​នេះ ។

​អង្គការ​នេះ​បាន​អះអាងថា ពួកយើង​មាន​កន្លែង​ចិញ្ចឹម​និង​បង្កាត់​ពូជ​ប្រភេទ​អណ្តើកបិទមុខ​ស្នូក​ខ្មៅ​រងគ្រោះ​ជិត​ផុត​ពូជ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កម្ពុជា ដើម្បី​កុំឱ្យ​វិនាស​ផុត​ពូជ​។
​កាលពី​សប្តាហ៍​កន្លងទៅ​នេះ ពួកយើង​បាន​ផ្ទេរ​អណ្តើកបិទមុខ​ស្នូក​ខ្មៅ​ចំនួន​ប្រាំ​ក្បាល​ដែល​បានកើត​នៅក្នុង​មជ្ឈមណ្ឌល​និង​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ទៅឱ្យ​សួនសត្វ Angkor Wildlife and Aquarium (AWA) ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ហើយ​ការផ្ទេរ​អណ្តើក​ទាំងនេះ​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​អណ្តើក​ទាំងនេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម​នានា​នៃ​ការអភិរក្ស​សត្វ​អណ្តើក​ទៅដល់​ភ្ញៀវ​ដែល​មក​ទស្សនា​សួនសត្វ ។​ N