ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​ទទួល​ជួប​លោកស្រី អ៊ុ​ល​គូ កូ​កេ​ហ្វេ ( Ulku Kocaefe) ឯកអគ្គរដ្ឋទូត​តួក​គី​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​វិស័យ​វប្បធម៌ កាល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២​។

​ក្នុងឱកាស​ជំនួប​នេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​កិច្ចការ​មួយចំនួន​ដូចជា ការ​ប្រារព្ធ​ធ្វើ​មហោស្រព​ភាពយន្ត​, ការតាំងពិព័រណ៍​សៀវភៅ​, ការតាំងពិព័រណ៍​ម្ហូបអាហារ ដែលជា​សកម្មភាព​រួម​គ្នា​ដែល​អាច​រិត​ចំណងមិត្តភាព​កម្ពុជា​ទួ​គី​អោយ​កាន់តែ​ជិតស្និទ​ជាង​មុន ។

​នៅពេលនេះ កម្ពុជា និង ទួ​គី កំពុងតែ​ខិតខំ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និត​បន្ថែមទៀត ។ N

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​ទទួល​ជួប​លោកស្រី អ៊ុ​ល​គូ កូ​កេ​ហ្វេ ( Ulku Kocaefe) ឯកអគ្គរដ្ឋទូត​ទួ​គី​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា