ដោយៈ health.com.kh: កត្តាចំបងពីរ នាំអោយមាន ដង្កូវស៊ីធ្មេញ គឺ បាក់តេរីនៅក្នុងមាត់ និងចំណីអាហារដែលមានជាតិ ស្ករ និង ជាតិអាមីដុងខ្ពស់។បាក់តេរីជាង៥០០ប្រភេទ ជាធម្មតារស់នៅក្នុងមាត់។

​បាក់តេរីទាំងនេះ គួបផ្សំជាមួយនឹងអាហារ និងទឹកមាត់ដើម្បីបង្កើតបានជាបន្ទះមួយដែលភ្ជាប់ទៅនឹងធ្មេញ។​

​អាហារសំបូរទៅដោយជាតិអាមីដុងបន្ថែមទៅលើការជាប់នៃបន្ទះនោះ ដែលចាប់ផ្តើមធ្វើអោយរឹងប្រសិនបើវានៅតែជាប់នៅលើធ្មេញក្រោយពី ប៉ុន្មានថ្ងៃនិងប្រែទៅជាឡើងក្រាំងនៅលើធ្មេញ។បាក់តេរីដែលជាប់នៅលើបន្ទះប​ម្លែ​ងជាតិស្ករទៅជាអាស៊ីតដែលរំលាយរចនាសម្ព័ន្ធនៃធ្មេញដែលបណ្តាល អោយទៅជាប្រហោង។​
ផ្នែកជាច្រើននៃធ្មេញដែលងាយនឹងអោយដង្កូវស៊ីធ្មេញបំផុត គឺតំបន់ដែលបន្ទះនោះអាចប្រមូលផ្តុំងាយស្រួលបំផុត។បន្ទះនោះទំនងជាស្អិតជាប់នៅផ្នែកខាងលើនៃធ្មេញនៅចន្លោះធ្មេញនិងជាប់អញ្ចាញធ្មេញ។កន្លែងដែលមានបន្ទះនោះនឹងមានបាក់តេរីអាស៊ីតនិងមានការបំផ្លាញផ្ទៃនៃធ្មេញ។ប្រហោងធ្មេញចាប់ផ្តើមនៅស្រទាប់លើនៃធ្មេញនិងកាន់តែជ្រៅទៅៗ ចូលទៅក្នុង ផ្នែកខាងក្នុងបំផុតនៃធ្មេញ។ជាទូទៅវាមិនឈប់នោះទេរហូតដល់ប្រហោងនោះដល់ស្រទាប់ជ្រៅបំផុតនៃធ្មេញដែលអ្នកជំងឺចាប់ផ្តើម មាន រោគសញ្ញានៃដង្កូវស៊ីធ្មេញ៕ N