​ដោយ​៖​រ៉ា​ម៉ន​ ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២ ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌទួលគោក សហការ​ជាមួយ រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ បាន​ចុះ​ជួសជុល ផ្លូវ​ជង្ហុក​សំបុកមាន់ ចំនួន ពីរ​កន្លែង ស្ថិតនៅ​ផ្លូវ​១១២ កែង ផ្លូវ​២៣៣ និង​ផ្លូវ ១១៨ កែង​ផ្លូវ​២៣៣ មាន​ទំហំ ១៥​ម៉ែត្រក្រឡា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​សុខ​សុវត្ថិភាព កាត់បន្ថយ​ការកកស្ទះ និង​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​៕​សរន N