​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Huawei បានដាក់​បង្ហាញ​នាឡិកា​ឆ្លាត​វៃ​ដែល​សប់​ខ្យល់​ជុំវិញ​កដៃ​ដើម្បី​វាស់​សម្ពាធ​ឈាម​បាន​ត្រឹមត្រូវ​ដូច​ទៅ​នឹង​ក្រវាត់​ព័ទ្ធជុំវិញ​ដៃ​របស់​​វេជ្ជបណ្ឌិត​ដែរ​។​

​នាឡិកា Huawei Watch D ថ្មី ដែល​កំពុង​ដាក់​បង្ហាញ​នៅឯ​ពិព័រណ៍ IFA 2022 នៅ​ទីក្រុង​បែរ​ឡាំង​សប្តាហ៍​នេះ មាន​ពោង​ខ្យល់​នៅ​ផ្នែក​ខាង​ក្នុងនៃ​ខ្សែ​ដែល​សប់​ប៉ោង​ឡើង​សន្សឹមៗ​ជុំវិញ​ក​​ដៃ​របស់​អ្នក​។​

​សម្ពាធ​ឈាម​គឺជា​សូចនាករ​វាស់វែង​ដ៏​សំខាន់​នៃ​សុខភាព​ទូទៅ ប៉ុន្តែ​នៅពេល​ដែល​វា​ត្រូវ​បាន​វា​ស់​ដោយ​វេជ្ជបណ្ឌិត មនុស្ស​ចាប់ផ្តើម​ភ័យ​ហើយ​សម្ពាធ​ឈាម​ក៏​កើនឡើង​ថែម​បន្តិច​ផង​ដែរ​។​តាមរយៈ​​ការ​វាស់​សម្ពាធ​ឈាម​របស់​ពួកគេ​នៅ​ផ្ទះ អ្នកប្រើប្រាស់​នាឡិកា Huawei Watch D នឹង​អាច​ចៀ​សវាងអារម្មណ៍​ភ័យ​ពេល​ជួប​គ្រូពេទ្យ និង​អាច​វា​ស់បាន​យ៉ាង​ច្បាស់លាស់​។​

​នាឡិកា Huawei Watch D នឹង​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ក្នុងនាម​ជា​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​មាន​ការបញ្ជាក់​ត្រឹមត្រូវ ដូច្នេះ​អ្នក​ប្រើប្រាស់​អាច​ជឿជាក់​បាន​ថា​ព័ត៌មាន​ពី​វា​គឺ​មាន​ភាពត្រឹមត្រូវ​។​

​វា​នឹង​លក់រាយ​ក្នុងតម្លៃ ៤៦០ ដុល្លារ ហើយ​នឹង​អាច​រក​ទិញ​បាន​នៅ​ចក្រភព​អង់គ្លេស​ពី​ផ្សារ Huawei Store ចាប់ពី​ខែ​តុលា​៕

​នាឡិកា Huawei Watch D នឹង​ដាក់​លក់​នៅ​អឺរ៉ុប​ក្នុងតម្លៃ ៤៦០ ដុល្លារ