អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម បរាជ័យ​បណ្តឹងឧទ្ធរណ៍ និង​ត្រូវ​ជាប់គុក​សរុប​៣០​ឆ្នាំ​

3238
ចែករម្លែក

តុលាការមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃអង្គារទី២៦មិថុនា​​បានរក្សាទុកការទោសជាប់គុក​១៨ឆ្នាំដែលសម្រេចដោយតុលាការដំបូងប្រឆាំងអតីតប្រធានក្រុមហ៊ុនប្រេរដ្ឋវៀតណាមPetroVietnam កាល​ពីខែមីនា ពីបទរំលោភបំពានច្បាប់គ្រប់គ្រងសេដ្ឋកិច្ច។

បណ្តឹងឧទ្ធរណ៍របស់លោក Dinh La Thang អតីតអ្នកនយោបាយជាន់ខ្ពស់ និងជាអតីតប្រធានក្រុមហ៊ុន PetroVietnam នេះព្រមទាំងសហចុងចោទច្រើននាក់របស់លោក ត្រូវបានច្រានចោល បន្ទាប់ពីតុលាការមិនបានរកឃើញភស្តុតាងថ្មីដែលសំខាន់ដែលអាចនាំឱ្យមានការកែប្រែការជាប់ទោសរបស់លោកនោះទេ។

ការវិនិឆ្ឆ័យទោសរយៈពេល១០ថ្ងៃ កាលពីខែមីនានៅទីក្រុងហាណូយ លោក Dinh La Thang និង អតីតមន្ត្រី៦នាក់នៃក្រុមហ៊ុនPetroVietnam ត្រូវបានរកឃើញទោសកំហុសដោយដកលុយទិញភាគហ៊ុន២០ភាគរយដោយខុសច្បាប់នៅធនាគារOcean Bank កាលពីឆ្នាំ២០០៨ទោះបីដឹងក្រុមហ៊ុនប្រេងនេះ មានការខ្វះខាត
លុយក៏ដោយ។ បន្ទាប់មក ភាគហ៊ុនដែលមានតម្លៃសរុប៣៥លានដុល្លារអាមេរិកនេះ មិនត្រូវបានបង់មកឱ្យវិញទេ នៅពេលធនាគារកណ្តាល បានចូលកាន់កាប់
ធនាគារOcean Bank កាលពីឆ្នាំ២០១៥។

តុលាការបានសម្រេចថា លោក Dinh La Thang និង​ពួកអ្នកសមគំនិតរបស់លោក ត្រូវទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់នេះ។លោក Dinh La Thang ត្រូវបានបញ្ជាឱ្យបង់ប្រាក់មកវិញចំនួន៧៥ភាគរយនៃប្រាក់វិនិយោគដែលបាត់បង់ ហើយចុងចោទច្រើន៦នាក់ផេ្សងទៀត ត្រូវបានចាប់ឱ្យទទួលខុសត្រូវចំពោះលុយដែល
នៅសល់៕ដោយ:សុខា/SN

លោក Dinh La Thang ស្ថិតនៅតុលការឧទ្ធរណ៍ នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៦ខែមិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម