ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខ​ណ្ឌ សង្កាត់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដាក់​គ្រឿងចក្រ​ចុះ​កាយ​បង្ហូរទឹក​លិច​នៅ​ភូមិសាស្ត្រ​តំបន់​ជុំវិញ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​ដក់​លិច​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​រំដោះ​ទឹក​ចេញពី​ភូមិ​ធម្ម​ត្រ័យ ភូមិ​ប្រការ និង​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ក្រោយ​កាយ​ប្រឡាយ​បើកមុខ​ទឹក​រួចហើយ​ទឹក​ដែល​លិច​នៅ​ភូមិសាស្ត្រ​តំបន់​ជុំវិញ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ អាច​កាត់បន្ថយ​បានការ​លិចលង់​៕V / N