ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​កសិកម្ម​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​វាយតម្លៃ​ផលប៉ះពាល់ ដោយ​គ្រោះទឹកជំនន់​លើ​ស្រូវ​ទុំ ចំនួន ១៤០ ហិកតា នៅ​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែកញ្ញា​ថា​: លោក និង​មន្ត្រី​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​លើ​ដំណាំ​ស្រូវ ក្នុងដំណាក់កាល​ទុំ និង​ឱនដាក់គ្រាប់ ប្រមាណ ១៤០ ហិកតា នៅ​វាល​សំណាង​បាក់​ដំណាក់​ព្រះអង្គ ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី ។

​លោក​បាន​មាន​ប្រសា​ន៍​ថាៈ ករណីនេះ កំពុង​តាមដាន​បន្ត ។ ប៉ុន្តែ​កសិករ​ម្ចាស់​ស្រែ អោយបាន​ឱ្យដឹងថាៈ ស្ថានភាព​នោះ មិនអាច​ជួយសង្គ្រោះ​ស្រូវ​របស់​ពួកគាត់​បានឡើយ ព្រោះ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង មិន​ស្រុត​ស្រក​ភ្លាម​ទេ​។ បន្ថែម​លើ​នោះ ភ្លៀង​ក៏​បន្ត​ធ្លាក់​មកទៀត ។

​ចំណែក​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​វិញ បានឱ្យដឹងថាៈ ក្នុង​ទូទាំង​ស្រុក កសិករ ធ្វើ​ស្រូវស្រាល​ដើមរដូវ​វស្សា ឬ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ បាន​ចំនួន ៥២.០០០ ហិកតា ក្នុងនោះ មកទល់ពេលនេះ​គេ​ប្រមូល​ផល​បាន​ជាង ៨៥% ហើយ ។ ក្នុងនោះ ស្រូវ​អ៊ី​អ៊ែរ​៥០៤ កសិករ​លក់បាន​តម្លៃ​ពី ០,៨៥ ទៅ ៨,៨៧ បាត (​ប្រាក់​ថៃ​) ក្នុង​១​គីឡូក្រាម ឬ​ថោក​ចុះ​បន្តបន្ទាប់ ។​
​ឯ​ស្រូវ​សែន​ក្រអូប ថ្លៃ​ពី ០,៩៥-១០,០៥ បាត ក្នុង ១ គីឡូក្រាម និង​ថោក​ជាង​នេះ​៕ V​/ N