ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ: នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយុវជនគណបក្សខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅ ការងារអនុវត្តសម្រាប់ខែបន្ត ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សខេត្ត ទាំង ១៣៣រូប និង លោក លោកស្រី ជាសមាជិក សមាជិកា នៃផែនលេខាធិការដ្ឋានទាំងអស់៕សរន