ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ត្រូវ​រែកពន់​ភាពលំបាក និង ស្មុគស្មាញ​ច្រើន តែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត លោកអ្នក ត្រូវ​តស៊ូ​ប្រលងប្រជែង​ជាមួយ​អ្នកដទៃ​ច្រើន ម្ល៉ោះហើយ​ងាយ​កើតជា​រឿង​រាវ និង មាន​បញ្ហា​ចម្រូងចម្រាស់​នោះ​ក៏​ច្រើន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវ​យកចិត្តទុកដាក់​សុ​វត្តិភាព​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ជាង​សព្វមួយដង​។​ទាំង​ស្ត្រី​បុរស​បើ​មាន​ណាត់ជួប​នរណាម្នាក់​គប្បី​ទៅមុន​ពេលវេលា​ទើប​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​ឯក​ជន​ឬ​រាជការ​ក្តី បើ​មាន​ឯកសារ​អ្វី​គប្បី​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងផ្ទះ​សម្បែង​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់ លោកអ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿង​រាវ​រកាំចិត្ត​កើតឡើង​។​ថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ បើ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មិនអាច​លោភលន់​បានទេ​ព្រោះ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច ពីព្រោះថា ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់ និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់លោក​អ្នក​ល្អប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​ក្នុង​ដំណើរ​ជីវិត​ប្រពៃ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់​និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តែង​កើត​មានរឿង​សៅហ្មង​ជាមួយ​ក្រុមមនុស្ស និង​អ្នកខ្លះ​អាច​ត្រូវ​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ការប្រកប​ការងារ ឬ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ពិតមែន ប៉ុន្តែ​ភាព​ភ្លាំងភ្លាត់​ក៏​នៅមាន​យាយី​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​គ្រាន់​ស្រួល​ចិត្ត​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​បើ​បំណងប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​រឿង​រាវ​ល្អក់កករ​ចូលមក​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ដែរ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​បន្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​ជួប​បញ្ហា​ប៉ះទង្គិច​ទៀតហើយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ​ហើយ​ចង់​ឈ្នះ​ដូចគ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ជោគ​សំណាង​បាន​ត្រឡប់មកវិញ ម្ល៉ោះហើយ​រឿង​រាវ​តូចធំ​មួយចំនួន​បាន​រលាយ​រលត់​ទៅ​ឆ្ងាយ ហើយ​ជោគ​សំណាងល្អៗ​បាន​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

 

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ប៉ងប្រាថ្នា​អ្វីមួយ​ធំ​គឺ​ពុំ​សូវ​ឆ្លើយតប​ដូច​គាប់​បំណង​ទេ ប៉ុន្តែ​បើជា​ការប៉ង​ធ្វើ​អ្វីដែល​តិចតួច​នោះ​លទ្ធផល​ត្រឡប់​បែរជា​ទទួលបាន​គ្រាន់​កក់ក្តៅ​វិញ ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​កុំ​សូវ​ឈោង​ចាប់​កិច្ចការ​ធំ​ពេក​ពោលគឺ​យក​ល្អ​គប្បី​ធ្វើ​កម្រិត​កិច្ចការ​ប្រចាំថ្ងៃ​បាន​ហើយ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​តោង​តែ​ចេះ​បើក​ចិត្ត​ទូលាយ​ចំពោះ​រឿង​រាវ​ខ្លះ​ពីព្រោះថា​ពេលខ្លះ​អ្នក​សម្លឹង​ឃើញថា​ពុំ​ល្អ តែ​វា​មិន​ដូច្នេះ​ទេ​គឺអាច​នឹង​ត្រឡប់​មាន​ផល​ល្អ​ច្រើន​នៅ​គ្រា​ខាងមុខ​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។
​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​បើ​លោកអ្នក​បាន​សម្រុក​ការងារ​ចាប់​តាំងតែ​ពី​ដើម​សប្តាហ៍​រហូតដល់​ចុង​សប្តាហ៍​នេះ​គប្បី​រក​ពេល​សម្រាក​លំហែកាយ​ខ្លះ​ពីព្រោះថា​វា​មិន​ជះ​ផល​អាក្រក់​ណាមួយ​ដល់​សុខភាព​ផង​។​ការប្រកប​ការងា​រិញ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​ទេ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ តែ​ងាយ​ថយក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​៕