ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ មន្រ្តី និងអ្នកជំនាញ បានថ្លែងថាៈ តំបន់ទេសភាពភាគខាងកើត គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃ ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះ ដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ ភាគរយ នៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃ នៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ នៅថ្ងៃខាងមុខ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។

ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះ ធ្វើឡើងក្នុងពិធីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF ដែលបានរៀបចំឡើង នា ដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា តំបន់ព្រៃ ទេស ភាព ខ្ព ង់ រា ប ភា គ ខា ង កើ ត ជា ប្រ ភេ ទព្រៃរបោះ ស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ ពី ខេ ត្ត ក្រ ចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ តំបន់ នេះជា តំប ន់មួ យ ស្ថិ ត នៅ ក្នុ ង ចំ ណោ ម តំ ប ន់ អេ កូ ឡូ ស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភា ពក្នុ ង តំ ប ន់ មេ គ ង្គ ។

ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក បានឱ្យដឹងថាៈ មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះ ក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់ គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះ ដើម្បីបង្កើនចំនួនជីវៈចម្រុះ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងដែរថា ក្រៅពីមានទេសភាពព្រៃឈើ សត្វព្រៃ ពិសេសក្នុងដែនជម្រសត្វព្រៃស្រែពក និង ភ្នំព្រេច ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី គេឃើញនៅមានវត្តមានសត្វក្រពើភ្នំ ដែលជាសត្វទឹកមួយប្រភេទអ្នកទេសចរបរទេស ចូលចិត្តកម្សាន្តទៀតផង។

លោក សេង ទៀត បានលើកឡើង ដោយពន្យល់អំពីសក្តានុពល នៃតំបន់ទេសភាពភាគខាងកើត ដែលលោកចាត់ទុកថា គឺជាគ្រាប់ពេជ្រមិនទាន់ច្នៃនេះដែរថាៈ ” នៅក្នុងភូមិសាស្រ្តតំបន់នេះ គឺមានព្រៃ មា ន ស ត្វ ព្រៃ ម្ល៉ោះហើយ នៅ ពេលយើងគ្រប់គ្រង ឱ្យ មា ន ប្រ សិទ្ធ ភា ព ហើយ កាត់ ប ន្ថយទៅលើសម្ពាធដែលអាចប៉ះពាល់ដល់ សត្វព្រៃ គឺនៅពេលហ្នឹង យើ ង អាច ច្នៃគ្រា ប់ ពេ ជ្រ មួ យ ដែលល្អ ជាពិសេសទៅលើវិស័យ ទេស ចរណ៍ធម្មជាតិរបស់យើង”។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាៈ បច្ចុប្បន្នដែនជម្រកសព្រៃស្រែពក មានវត្តមានសត្វមួយចំនួន ដូចជា សត្វខ្ទីង ខ្លារខិន ដំ រី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វ ផ្សេងៗ ទៀត និង មានអនុ ផ ល ព្រៃ ឈើ ផ្សេ ង ៗទៀត ដូចជា ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជា ពលរដ្ឋ រស់ នៅ ក្នុងតំ បន់ កា រ ពា រ ដែ នជម្រកសត្វព្រៃស្រែពកនេះ អាចអាស្រ័យផលបាន ជា រៀងរាល់ ឆ្នាំ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថាៈ “បើសិនសត្វនៅកន្លែងនេះ កើនឡើង យើងអាចទាក់ទាញភ្ញៀវទេសចរធម្មជាតិ ដោយក្នុងនេះ គាត់អាចជិះរថយន្ត ជិះម៉ូតូជាដើម មកម្សាន្តមើលសត្វទាំងនេះបាន”។

លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថាៈ “ការសិក្សាពីរបាយសត្វព្រៃមានសារៈសំខាន់ ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃ ក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែម សម្រាប់ក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចរៀបចំផែនការសកម្មភាព និងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃនៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ”។

គួរបញ្ជាក់ថា ក្រសួ ង បរិស្ថាន និងអង្គការដៃគូ បានខិត ខំប្រឹង ប្រែ ងអភិរក្សតំបន់នេះ ឱ្យ បា ន គ ង់ វ ង្ស ដើ ម្បី រ ក្សា ធន ធា នព្រៃឈើ សត្វព្រៃ និងជីវៈ ចម្រុះ ដែលមានតាមដងទន្លេមេគង្គ ព្រមទាំង អូរ បឹ ង បួ រ ក្នុ ង តំ ប ន់ ព្រៃ ទេ សភាព ខ្ពង់ រាបភាគ ខា ងកើត ឱ្យកាន់តែសម្បូរបែប មុននឹងឈានទៅបង្កើត ជាតំ ប ន់ អេ កូ ទេ ស ចរណ៍ នាពេល អនាគត៕/V