កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ១១ នាក់, ជាសះស្បើយ ១៣ នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ១១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៣ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ១១ នាក់ ក្នុងនោះ មិនមានជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៦៦១ នាក់ , អ្នកជាសះស្បើយ ១៣៤.៤៩៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៥.៨៤៥ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣២ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកញ្ញា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុស បំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ១.៤០១ នាក់ ហើយជាសះស្បើយ ចំនួន ១.២៩៣ នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖