​ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: តុលាការខេត្ត​ព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​។ នេះ​បើតាម​លោក​វុ​ធ សា​វី ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រះវិហារ​។​

​ជនសង្ស័យ​ជា​ជនជាតិ​រូបនោះ ឈ្មោះ TU SUERONG អាយុ​៣៦​ឆ្នាំ​។​

​គួររំលឹកថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក​៩ សហការ​ជាមួយ​នគរបាល​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការខេត្ត​ខាងលើ​។​

​កម្លាំង​បាន​ស៊ើប អង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​ចាប់បាន​ជនសង្ស័យ​ខាងលើ និង​ដកហូត​វត្ថុតាង កេ​តា​មីន​១០០​ដុំ ស្មើ​ទម្ងន់​១០០​គីឡូ និង​៨០​ក្រាម​, រថយន្ត​មួយគ្រឿង និង​ទូរ​សព្ទ​មួយគ្រឿង​៕​