​ ​ ​ ​កម្លាំង​អាវុធហត្ថ​ខេត្ត​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​បីនាក់​

1095
ចែករម្លែក

(​កំពត​)៖ កម្លាំង​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​នូវ​ករណី​លាក់ទុក​សារធាតុ​ញៀន​ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់ ជាមួយ​គ្រឿងញៀន​ជាង​៥០​កញ្ចប់​។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំ​នោះ​រួមមាន ១. ហ៊ុន លី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា បុគ្គលិក​កាស៊ីណូ​មួយ​ក្បែរ​កន្លែង​ឃាត់ខ្លួន​, ២. សៀវ ចន្ថា ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ជា​អ្នកលក់​ត្រី​, ៣. អ៊ុក ភា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​កម្មករ​។ ទាំងបី​នាក់​រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា​ក្រោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍ ដោយមាន​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ពី​លោក​មុត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា លោក​វរសេនីយ៍ទោ​ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ថ្កូវ​ឃុំ​ឫស្សីស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច​ដោយ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នូវ​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ជាមួយ​គ្រឿងញៀន​៥៣​កញ្ចប់​តូច មាន​ទម្ងន់ 26,66​ក្រាម​។

មន្ត្រី​អាវុធហត្ថ​ដដែល​បញ្ជាក់ថា​នា​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា​នេះ​សមត្ថកិច្ច​កំពុង​បន្ត​សួរនាំ​ជនសង្ស័យ​ទាំងបី​នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​បូកគោ​

​កម្លាំង​អាវុធហត្ថ​ខេត្ត​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​បីនាក់​(រូប៖រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម