ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​រា​ការណ៍​ពី​ប៉ា​តា​យ៉ា ប្រទេស​ថៃ មក​ថាៈ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ កញ្ញា នេះ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​អាស៊ី លើក​ទី​៧ Aero (7 th Aerobic Gymnastic ASIAN Championships 2022) នៅ​ប្រទេស​ថៃ​។​

​នេះ​ជាការ​ប្រកួត​សម្រាប់​ប្រភេទ​អាយុ​ក្រោម ១៥ ឆ្នាំ កម្ពុជា ទទួលបាន​មេដាយប្រាក់ ១ គ្រឿង សំរឹទ្ធ ១​គ្រឿង ។ វិញ្ញាសា​គូ ដែល​ដណ្ដើមបាន មេដាយប្រាក់​នោះ មាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី និង កីឡាការិនី ឈួន ស្រីនាត​។​

​ចំពោះ​វិញ្ញាសា​ទ្រី​យ៉ូ (Trio) ដែល​ដណ្ដើមបាន​មេដាយសំរិទ្ធ​វិញ​នោះ មាន​កីឡាករ ស្រ៊ា​ន វួ​ច​ទ្រី កីឡាការិនី ឈួន ស្រីនាត និង កីឡាការិនី ច្រឹង ចាន់​ត្រា ៕/V​