​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក​ក្រុម​កីឡាហែលទឹក ពាក់​ជើង​ទា​កម្ពុជា បាន​រាយការណ៍​ពី​ប្រទេស​ថៃ​មក​ថាៈ កីឡាការិនី​ហែល​ទឹក ពាក់​ជើង​ទា​កម្ពុជា កាំ​ង​មុយ​នី​ន ទទួលបាន​ជ័យលាភី​មេដាយមាស ១​គ្រឿង និង​មេដាយសំរិទ្ធ នៃ​ការប្រកួត​ហែល​ទឹកពាក់​ជើង​ទា Finswimming’s World Cup Round Swimming Pool 2022 ដែល​ធ្វើ​នៅ​ប្រទេស​ថៃ​។​

​លោក​បាន​បន្តថាៈ មេដាយ​ចំនួន ២ គ្រឿង ដែល​កីឡាការិនី កាំ​ង មុយ​នី​ន​រួមមាន មេដាយ​សំរឹទ្ធ ១​គ្រឿង ប្រកួត​លើ​ប្រភេទ​វិញ្ញាសា Women ៥០​ម៉ែត្រ Bifins ចំណែក​មេដាយមាស ១​គ្រឿង​ទៀត បាន​លើ​ប្រភេទ​វិញ្ញាសា Women ៤០០ ម៉ែត្រ Bifins ។​

​ការប្រកួត​កីឡាហែលទឹក​ពាក់​ជើង​ទា Finswimming’s World Cup Round Swimming Pool 2022 នៅថ្ងៃនេះ​ហើយ ដែលមាន ៥​ថ្ងៃ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ​។​
​សម្រាប់​ព្រឹត្តិ​កាណ៍​នេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន ៨​នាក់ រួមមាន លោក ហែម គី​រី ប្រតិភូ លោក ហែម ថុ​ន​ពន្លឺ គ្រូបង្វឹក កីឡាការិនី កាំ​ង មុយ​នី​ន កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរតក កីឡាករ លឹម កែវ​ឧ​ត្ត​ម កីឡាករ ឆោម ច័ន្ទ​ថន កីឡាករ ទួន ទិ​ត្យ​សត្យា និង កីឡាករ លឹម សុខវឌ្ឍន៍​ន​ន្ទ​៕/V​