ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ចូលរួម​កម្មវិធី “Teakwondo Day” ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​សាល​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការសហការ​ជាមួយ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ និង​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​។​

​លោក ឆ​យ យ៉ុង​សុក តំណាង​ឲ្យ​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា បាន​និយាយថាៈ កម្មវិធី “Teakwondo Day” ដែលមាន​កីឡាករ​-​កីឡាការិនី ១៦៣ នាក់ មកពី​ក្លិប​ចំនួន ១១ រួមមាន ក្លិប​តេ​ក្វាន់​ដូ​មិត្តភាព ក្លិប​តេ​ក្វាន់​ដូ​ហូ​ណា​សា ក្លិប​តេ​ក្វាន់​ដូ​សេរីភាព ក្លិប​តេ​ក្វាន់​ដូ​ព្រះ​ច័ន្ទ ក្លិប​តេ​ក្វាន់​ដូ NEW WORLD ក្លិប​តេ​ក្វាន់​ដូ PSE ក្លិប​តេ​ក្វាន់​ដូ​សាមគ្គី ក្លិប​តេ​ក្វាន់​ដូ AAA ក្លិប​តេ​ក្វាន់​ដូ O.P.I ក្លិប​តេ​ក្វាន់​ដូ ខ្លា ស និង​ក្លិប​តេ​ក្វាន់​ដូ Freedom​។​

​លោក​បណ្ឌិត ជ្រិ​ន សុធា បាន​មានប្រសាសន៍ថាៈ ថ្ងៃនេះ ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ និង​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ រៀបចំ​កម្មវិធី “Teakwondo Day” ដែល​ប្រទេស​មាន ប្រភេទ​តេ​ក្វាន់​ដូ នៅ​ទូទាំង​ពិភពលោក ក៏​រៀបចំ​កម្មវិធី​នេះដែរ ហើយ​ជា​កម្មវិធី​រំលែក​ពី គុណ​តម្លៃ​កីឡា​តេ​ក្វាន់​ដូ ប្រភេទ​កីឡា​អូឡាំពិក​និង​ការ​ហ្វឹក​ប្រាណ​សម័យថ្មី ជួយ​ឲ្យ​យើង មាន​ភាពរហ័សរហួន ដោយមាន​កីឡាករ​-​កីឡាការិនី ២០០ ប្រទេស ចំនួន ៨ លាន​នាក់ មិន​គិត​អ្នក​ហាត់ ដើម្បី​សុខភាព​ឡើយ ហើយ​ហាត់​ចាប់ពី​អាយុ ៣​ឆ្នាំ រហូតដល់ ៥០​ឆ្នាំ​ឯណោះ​។​

​លោក​បាន​បន្តថាៈ កីឡា​តេ​ក្វាន់​ដូ​សម្រាប់​សន្តិភាព ដែលមាន​តម្លៃ​លើសពី​ការ​ឈ្នះ​ចាញ់ ព្រោះ​ការ​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា រាល់​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ស្ថិតក្រោម​ការពារ ខ្លួន​ទាំងអស់​។ យើង​រាល់ថ្ងៃ ធ្វើការ​ផ្សព្វផ្សាយ លើកកម្ពស់ និង​តាម​សាលារៀន ដើម្បី​ស្វែងរក​ធនធានមនុស្ស​ឆ្នើមៗ តាម​ខេត្ត​មួយចំនួន នៅ​ទូទាំងប្រទេស សម្រាប់​ឈាន​ជើង​ចូល ឆាក​អន្តរជាតិ​៕/V​