​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

អង្រៀតនឹង​

​និបាតសព្ទ​

​ទៀប​នឹង​, ជិត​នឹង​, រកកល់នឹង​, វិះ​នឹង​, ហៀបនឹង​, ស្ទើរនឹង​
​អង្រៀតនឹង​បាន​, អង្រៀតនឹង​ស្លាប់ ។​

​អង្គ្រង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​ស្ទើរ​ជា​វល្លិ​រឹង​មាន​បន្លា ផ្លែ​មូលៗ​
​ពួកក្មេង​គង្វាលគោ​ស្រុកស្រែ ច្រើន​យក​ផ្លែ​អង្គ្រង​ធ្វើជា​គ្រាប់កាំភ្លោះ​បាញ់​លេង​។​

​អង្គុល​

​កិរិយាវិសេសន៍​

​ដែល​សំយុងមុខ​ងងុល​ចុះក្រោម​
​ស្រវឹង​អង្គុល​, សំយុងមុខ​អង្គុល​; មុខ​យារ​អង្គុល ។ ( ព​. កា​. ) : ស្រវឹង​អង្គុល យារមុខ​ងងុល ជជ្រុលជជ្រក តេងតាង​ពេញ​ផ្លូវ ស្ទើរ​ទៅ​ស្ទើរ​មក ជួន​ស្រែក​គំហក ដាក់​កូន​ប្រពន្ធ ។ សើយលាត់​ឥត​ខ្មាស ស្ដី​អាសអាភាស ឥត​ក្រែង​ចិត្ត​ជន ដែល​គេ​ឈរ​មើល រចល់​ច្រើន​លន់ កម្លាំង​ថយ​អន់ ទ្រេតទ្រោត​ទ្រី​ប​ទ្រាប ។ អ្នកប្រាជ្ញ​ពោលថា អ្នក​ស្រវឹងស្រា រែង​មាន​សភាព អាប់​ឱនថយ​ថោក ជ្រោកជ្រាក​ទន់ទាប ថែមទាំង​ញ៉ាំង​លាភ ឲ្យ​ថយ​ផងដែរ ។​

​គុណសព្ទ​

​ដែល​ទើបនឹង​ផ្ដើម​ទុំ​ចុង​កួរ​បន្តិចៗ​
​ស្រូវ​អង្គុល​មេៗ ។​

​អង្គឺអង្គែ​

​គុណសព្ទ​

​ដែល​ស្ទាក់ស្ទើរ​, ហ៊ីងហ៊ាង​
​គំនិត​អង្គឺអង្គែ​, សម្ដី​អង្គឺអង្គែ ។​

​ឡិន​

​នាមសព្ទ​

( ស​. ហ្លេ​ន អ​. ថ​. ហ្លេ៎​ន ) ចៅទួត​។ ខ្មែរ​ប្រើ​ស្ទើរ​ជា​បរិវារ​សព្ទ សម្រាប់​និយាយ​បានតែ​ផ្សំ​ជាមួយនឹង​ពាក្យ ចៅ ថា​: ចៅ​ឡិន ចៅទួត​ឬ​ចៅ​ដែល​ជាប់​ក្រសែ​ញាតិ​ឆ្ងាយ​ទៅហើយ​។ ( ព​. កា​. )
​ត្រកូល​ញាតិ​ផៅ ពី​កូន​ដល់​ចៅ រៀង​ដល់​ចៅ​ឡិន គួរ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​ហោច​ហិន គំនិត​ឲ្យ​ឆ្អិន កុំ​ឲ្យ​ឃ្លៀងឃ្លាត​។ ពូជពង្ស​ធ្លាប់​ខ្ពស់ ធ្លាប់មាន​ស័ក្តិយស ត្រូវ​រក្សា​ជាតិ កុំ​ធ្វើ​លែនលន ឲ្យ​បង់មារយាទ ត្រូវ​យោង​វង្ស​ញាតិ ដោយ​ក្ដី​ឃ្មាតខ្មី​។ ខ្លួន​បាន​ធំ​ថ្កើង កុំ​ឲ្យ​ចើងម៉ើង ឲ្យ​ញាតិ​ប្រុស​ស្រី គេ​ធុញ​គេ​ទ្រាន់ គេ​ស្អប់​មិន​ស្ដី សូវ​បង់​អ្វីៗ កុំ​ឲ្យ​បង់​ឈ្មោះ ។​