​ដោយៈ វង ធូ / បន្ទាយ​មាន​ជ័​យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាល​រសៀល ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ បានចង្អុលបង្ហាញ ឱ្យមាន​ការរៀបចំ​សាងសង់​រូបចម្លាក់ ហនុមាន ឡើងវិញ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ មានការ​ចងចាំ ទីតាំង​រង្វង់​មូល​ចាស់ ត្រង់ចំណុច​ផ្លូវ បំបែក​ជា​បួន ស្ថិតនៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថាៈ ការរៀបចំ​ដាក់​ជា​រង្វង់​មូល កន្លែង​ទីតាំង​ចាស់ ដោយសារតែ​ប្រជាពលរដ្ឋ តែងតែ​ហៅថា រង្វង់​មូល​ហនុមាន ហើយ​អាជ្ញាធរខេត្ត បាន ឯកភាពគ្នា ឱ្យមាន​ការរៀបចំ រូបភាព​ចម្លាក់​ហនុមាន​នេះ​ឡើងវិញ ដែលមាន​បណ្តោយ និង​ទទឹង ទំហំ ៥ គុណ​នឹង ៦ ម៉ែត្រ មាន​លក្ខណៈ​ធំ​ជាង​មុន​បន្តិច ដើម្បី​ជាការ​ងាយស្រួល បត់បែន​រថយន្ត​តូចធំ ដូច​លក្ខណៈ​ដើម​។​

​លោក អ៊ុំ រាត្រី បាន​បន្តទៀតថាៈ អាជ្ញាធរខេត្ត សាងសង់​រូបភាព ហនុមាន តាម​ទម្រង់​ចាស់ ដៃ​ធ្វេ​ង​កាន់​កង​ចាក់ និង​ដៃស្តាំ ចង្អុល​ទិសដៅ​ខាងលិច ប្រាប់​ប្រជាពលរដ្ឋ ពី​ទឹកដី ខេត្តបន្ទាយមានជ័យ ឆ្ងាយ​ណាស់ ។​

​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ បាន​និយាយថាៈ អាជ្ញាធរ​ក្រុង មានការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​ផ្លួ​វ រង្វង់​មូល​ត្រង់ចំណុច​ទីតាំង​ចាស់​ឡើងវិញ ដើម្បី​ការងាយស្រួល កត់ចំណាំ​របស់​ប្រជាពលរដ្ឋ នូវ​លក្ខណៈ​រូបចម្លាក់​ហនុមាន នេះ​។​

​ដោយឡែក លោក សុខ ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកសារព័ត៌មាន ឱ្យដឹង​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថាៈ ផ្នែក​ជំនាញ បាន​ឯកភាព​ចំពោះ​គោលការណ៍ ដឹកនាំ របស់​ខេត្ត ក្រុង ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​ការកត់សម្គាល់​ទីតាំង ចេញដំណើរ​របស់ ប្រជាពលរដ្ឋ​៕V / N

                                                                         លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ