​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌល​ស៊ីម៉ាក និង ក្រុមហ៊ុន​ជប៉ុន IOS បាន​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុងការ​សិក្សា​វាយ​តំលៃ​កិច្ចប្រតិបត្តិការ​ដោយ​ប្រើប្រាស់ មនុស្ស​យន្ត​ដោះមីន ( Demining robot) ជំនា​ន់ទី​៥ ។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថាកិច្ចសហប្រតិបត្តិការ​នេះ គឺ​សម្រាប់​រយះពេល​៩​ខែ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ ដល់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣​។​

​មកដល់ពេលនេះ មីន និង គ្រាប់​មិនទាន់​ផ្ទុះ​នៅតែ​ជា​ឧបសគ្គ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​របស់​កម្ពុ​ជាមួយ​ភាគ ខណៈដែល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បោសសំអាត​វា​ឲ្យ​អស់​នៅក្នុង ឆ្នាំ ២០២៥ ខាងមុខ ។​ N