​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្មេងប្រុស​ជនជាតិខ្មែរ​ម្នាក់​បាន​លង់​ទឹកអូរ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ ២០២២ វេលា​ម៉ោង​០១​នឹង​១០​នាទី​រសៀល ត្រង់ចំណុច​ពីក្រោយ​ផ្សារ​មង្គល​ភូមិ​ប៉ោយប៉ែត ។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​អូរជ្រៅ​ការពារ​ព្រំដែន​គោក​នៃ​វរៈ​សេនា​តូច​លេខ​៨៩១ អោយដឹងថា ក្មេងប្រុស​ម្នាក់​នោះ​ឈ្មោះ ឡៃ ម៉េង​ស៊ឺ អាយុ ៤​ឆ្នាំ ។​

​ក្រោយ​កើតហេតុ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​អូរជ្រៅ​ការពារ​ព្រំដែន​គោក​នៃ​វរៈ​សេនា​តូច​លេខ​៨៩១​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរជ្រៅ​នឹង​អាជ្ញាធរ​សង្កាត់​អូរជ្រៅ និង​ប្រជាពលរដ្ឋ​ចំនួន ៥ នាក់ កំពុង​ចុះ​រាវរក ប៉ុន្តែ​មិនទាន់​ឃើញ​នៅឡើយ ។​

​ឈ្មោះ លឿន ឡៃ ជា​ឳ​ពុក​និង​ម្ដាយ​របស់​ក្មេងប្រុស​ឈ្មោះ​ចិន សាវុន មាន​លំនៅ​ក្បែរ​កន្លែង​ក្មេងប្រុស​លង់ទឹក ។​

​សូម​បញ្ជាក់ដែរថា មកទល់ពេលនេះ ទឹក​កំពុង​ហក់​ឡើង​នៅ​អូរ​ព្រំដែន​នេះ ដោយសារ​ភ្លៀង​ធ្លាក់​ក្នុងភូមិ​សាស្ត្រ​និង​ពី​ប្រទេស​ថៃ ៕.mara