​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង អភិបាលរង​ខេត្ត​ថ្មី ចំនូ​ន​៤​រូប ។

​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ស៊ុន សុវណ្ណារិទ្ធ រួចមក លោក ប៉ាវ ហមផាន បាន​មានប្រសាសន៍ថាៈ លោក​អភិបាលរង​ខេត្ត​ថ្មី​ទាំង​៤ រូប ដែល​ត្រូវ​ប្រកាស​ឲ្យ​ចូលកាន់​មុខ​តំ ណែ​ង​នៅក្នុង​ពេលនេះ រួមមាន ១. លោក យិន សា​វ៉េ​ន , ២. លោក ឈឹម វុ​ឌ្ឍា , ៣. លោក ពេជ្រ កែវ​មុនី និង ៤. លោក​.​យ៉ង់ ភារ​ម្យ ។

​លោក​បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំង​បួនរូប​នេះ​ថាៈ ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៤ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ស្រុក​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​ពង្រឹង​នូវ​សមត្ថភាព​ក្នុងការ​ដឹកនាំ​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​របស់ខ្លួន​ដើម្បី​អភិវឌ្ឍន៍​ទឹកដី​ខេត្តកំពង់ឆ្នាំង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​វិវាទ​នានា ដោះស្រាយ​រាល់​សំណូមពរ និង​សេវា​តម្រូវការ​នានា​រប​ស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​តម្លាភាព ត្រូវ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​របស់​ជាតិ ៕/V​.mara