​ដោយ​៖​រ៉ា​ម៉ន​/​ក្រុង​ហាណូយ​៖ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង បាន​អញ្ជើញ​ដល់​រដ្ឋធានី​ហាណូយ​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​នា យប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​ក្នុង​គោលដៅ​រិត​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ក្នុង នាម​ទីក្រុង​សម្ព​ន្ធ័​មេត្រីភាព​ទាំង​២​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហាណូយ​។​

​នៅ​ថ្ងៃទី​៥ ខែកញ្ញា​នេះ ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អមដំណើរ​ដោយ​លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណៈរដ្ឋ​សង្គមនិយម​វៀត​ណា និង​លោក NGUYEN TRONGDONG អភិបាលរង​រដ្ឋធានី​ហាណូយ បាន​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​ទិដ្ឋភាព​ទូទៅ​នៃ​សម្ព​ន្ធ័​ក្រុមហ៊ុន CNTY.EUZY និង​គម្រោង​សាងសង់​រោងចក្រ​ថាមពល​សកម្មភាព​ភាព និង​គម្រោង​បច្ចេកទេស​របស់​ក្រុមហ៊ុន​ថាមពល​ពី​កាកសំណល់ SOC.SON នៃ​បរិស្ថាន​ធានី​ហាណូយ​និង​គម្រោង​រោងចក្រ​អគ្គីសនី​បំប្លែង​ចេញពី​កាកសំណល់ Soc Son​។

​តាម​ការបញ្ជាក់​ពី​លោក Li Ai Jun អគ្គនាយករង​ក្រុមហ៊ុន CNTY.EUZY បាន​ឲ្យ​ដឹងថា​៖ សម្ព​ន្ធ័​ក្រុមហ៊ុន CNTY.EUZY ត្រូវបាន​បង្កើតឡើង​នៅ​ទសវត្ស​រ៏​ឆ្នាំ​១៩៥០​។ ឆ្លងកាត់​រយៈពេល​ជាច្រើន​ឆ្នាំ​ដំណើរការ​អភិវឌ្ឍ​ន៏​យ៉ាង​ខ្លាំងក្លា បច្ចុប្បន្ន សម្ព​ន្ធ័​ក្រុមហ៊ុន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​នៅលើ​ពិភពលោក​ក្នុង​វិស័យ​ប្រតិបត្តិការ​បរិស្ថាន​ទីក្រុង​ដែលមាន​វិសាលភាព​នៅក្នុង​ប្រទេស​ជាង​៣០​មាន​រោងចក្រ កម្ចាត់​កាក​សំណង់​រឹង​ជាង​៣០០​កន្លែង​នៅ​ទូទាំង​ពិភពលោក ដោយមាន​សមត្ថ​
​ភាព​កែឆ្នៃ​រហូតដល់​៥​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ជាមួយ​បុគ្គលិក​សរុប​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​មាន​បុគ្គលិក​ជាង​៦​ម៉ឺន​នាក់​ជា​ជាតិ​អ៊ឺរ៉ុប​។​ជាមួយគ្នានេះ​ក៏បាន​កាត់បន្ថយ​កាកសំណល់ លើក​កំពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដីធ្លី និង​កាត់ បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង បានលើកឡើង​ពី​ការស្វាគមន៍​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រសិនបើ​បណ្តា​ក្រុមហ៊ុន​ពី​វៀតណាម​មានបំណង​វិនិយោគ​លើ​ការកែឆ្នៃ និង​បំ​ឡែ​ង​កាកសំណល់​សំរាម​ទៅជា​ឋា​ម​ពល​អគ្គស​នី និង​បំ​លែង​ទឹក​កខ្វក់​ទៅជា​ទឹកស្អាត ក៏ដូចជា​ការ​ទុកដាក់​សំរាម​បំបាត់​ខ្លិន​ជាដើម​។

​លោក​អភិបាល​បាន​គូស​បញ្ជាក់ប្រាប់​ទៅ​ភាគី​មិត្ត​ពី​ដំណើរការ​អភិវឌ្ឍន៍​រាជធានី​ភ្នំ ពេញ​យ៉ាង​ឆាប់រហ័ស​ដែល​ការអភិវឌ្ឍ​ន៏​ដ៏​លឿន​បែបនេះ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គ​ត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​។ លោក​អភិបាល​បន្ថែមទៀតថា​៖ រាជធានី​ភ្នំពេញ​ដែល​កំពុង​រីកចំរើន​យ៉ាង​លឿន​បែបនេះ បញ្ហា​ប្រឈម​តែង​កើតមាន​ដូចជា​៖ បញ្ហា​ចរាចរ​ណ៏​, សំណង់ ពិសេស​បញ្ហា​បរិស្ថាន​,​ប្រព​ន្ធ័​លូ​ជាពិសេស​បញ្ហា​សំរាម នេះ​តែម្តង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា​ក្នុង​ការលើក​កំពស់​បរិស្ថាន​ទីក្រុង​រួមជាមួយ​ដៃគូ​អភិវឌ្ឍ​ន៏​មួយចំនួនទៀត​ផងដែរ​។

​លោក ឃួ​ង ស្រេង អោយដឹងទៀតថា​៖ រាជធានី​ភ្នំពេញ​មាន​កំណើន​ប្រជាពលរដ្ឋ យ៉ាង​ឆាប់រហ័ស​ប្រមាណ​ជាង បី​លាន ចំណែក​បរិមាណ​សំរាម​បាន​កើនឡើង​រហូតដល់​ជាង​៣​ពាន់​តោន​ក្នុង​មួយថ្ងៃ​។ ហើយ​នៅពេល​ខាងមុខ​រាជធានី​ភ្នំពេញ នឹង​បង្កើត​ទីលាន​ចាក់សំរាម​ថ្មី​ចំនួន​ពីរ​កន្លែង​បន្ថែមទៀត​ស្ថិតនៅ​ប៉ែក​ខាងជើង និង​ខាងលិច​រាជធានី​ភ្នំពេញ​និង​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​បី​កំពុង​ប្រតិបត្តិ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​៕​