ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ៖​មន្ត្រី​,​អាជ្ញាធរ​ដែនដី​និង​ជំនាញ​បរិស្ថាន​ឱ្យដឹង​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០២២ ថា មានតែ​ការចូលរួម​ទាំងអស់គ្នា កុំ​ចោល​សម្រាម​និង​កាកសំណល់​រាល់ថ្ងៃ​ទេ ទើប​បរិស្ថាន​របស់​យើង​ល្អ​។​ឯ​ការរំពឹង​លើ​ការសម្អាត​វិញ មិន​អាចធ្វើ​រាល់ថ្ងៃ​ទេ ឬ​ទាល់តែ​យូរៗ​ម្តង​ប៉ុណ្ណោះ ដូចជា​នៅក្នុង​ទឹកស្ទឹង​នេះ ឬ​កន្លែង​សាធារណ​:​និង​ឯកជន​នានា​។​

​មន្ត្រីរដ្ឋបាល​សាលាក្រុង​និង​មន្ត្រី​បរិស្ថាន​ក្រុង​សិរីសោភ័ណ​ឱ្យដឹង​ដូច្នោះ បន្ទាប់ពី​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ រួម​ជាម ​លោក ខែ​ន រិទ្ធី អភិបាលរងក្រុង លោកស្រី ឆាត សុជា ចៅសង្កាត់ ព្រះ​ពន្លា កាលពីថ្ងៃទី៤ខែកញ្ញាបាន​ដឹកនាំ​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក ) ក្រុមការងារ​យុវជន​អភិវឌ្ឍ ខេត្ត​-​ក្រុង ក​ម្លាំ​ងសមត្ថកិច្ច រួមគ្នា​ធ្វើ​ការសម្អាត​បរិស្ថាន​តាម​ដងស្ទឹង​សិរីសោភ័ណ ចា​ចាប់​ពីមុខ​វត្ត​ព្រះ​ពន្លា​ឬ​ចំណុច​អតីត​ស្ពានឈើ​សម្តេចក្រុមព្រះ​ន​រោ​ត្ត រណ​ឬ​ទ្ធ ទៅដល់​ស្ពានថ្ម​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ឬ​ស្ពាន​ថ្មី ក្នុងភូមិ​ព្រៃ​ឬ​ស្សី​និង​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​៕សរន