ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​៖អាជីវករ​ខ្មែរ​ក្នុងស្រុក​មកពី​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ​នា​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ បាន​ឧបត្ថម្ភ​អង្ក​ប្រាំតោន​និង​គ្រឿងឧបភោគ បរិភោគ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។​

​អ្នករៀបចំ​កម្មវិធី​ប្រគល់ ទទួលបាន​ឱ្យដឹងថា : ជំនួយ​ដែល​បាន​នាំយក អង្ករ​ប្រាំ​តោន មី​៥០​កេស ត្រីខ​៥​កេស​ធំ ទឹកត្រី​៥០​យួរ​ ទឹកស៊ីអ៊ីវ​៥០​យួរ ទឹកបរិសុទ្ធ​វី​តាម​៥០​កេស ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​កងកម្លាំង​ប្រចាំការ​និង​ប្រចាំ​បញ្ជា​ក្នុង​អង្គភាព​។​ឬ​ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងទៀត ។​

​ក្នុងឱកាស​នោះលោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ក៏បាន​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់។

​សូមបញ្ជាក់ថា ក្រុមអាជីវករ​ម្ចាស់ជំនួយ​អង្ករ គ្រឿងឧបភោគ បរិភោគ​ទាំងនោះ​រួមមាន​: ១-​លោក ច័ន្ទ ប៊ុន​សួគ៌ ម្ចាស់​គំរោង​ដី​ល្វែង​អូរ​នាង ២-​លោក ឡៃ តារា​វិឆ័យ ម្ចាស់​ហាង​លក់​ទូរ​សព្ទ័​ដៃ​ឆៃ វរ​:​យុទ្ធ ៣-​លោក ឡេង វិបុល ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ប្រជាប្រិយ ៤-​លោក សោ ម៉េង​គង់ ៥-​លោក ឈឹម គឹម​ឡេង​៕​សរន