​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡា​ទូក​ប្រពៃណី «​ទូក​នាគ​» ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ុង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង​» លើក​ទី​៩ ឆ្នាំ ២០២២ នៅ​ខេត្តកំពត បានបញ្ចប់​ហើយ ។

​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​ដ៏​ធំ​នេះ​។

​ចំពោះ​លទ្ធផល​ប្រកួត ដូចខាងក្រោម​៖
១-​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ចម្ងាយ ៥០០ ម៉ែត្រ ផ្នែក​បុរស (​រង្វាន់​លើកទឹកចិត្ត​)
-​លេខ​១ ខេត្តកំពត​ធំ​
-​លេខ​២ ខេត្តកោះកុង​
-​លេខ​៣ ខេត្តកំពត​
-​លេខ​៤ រាជធានី​ភ្នំពេញ​
-​លេខ​៥ ខេត្តក្រចេះ

២-​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ចម្ងាយ ៥០០ ម៉ែត្រ ផ្នែក​នារីៈ​
-​លេខ​១ ខេត្តកណ្តាល​
-​លេខ​២ ខេត្តកំពត​
-​លេខ​៣ រាជធានី​ភ្នំពេញ

៣-​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ចម្ងាយ ៥០០ ម៉ែត្រ ផ្នែក​បុរសៈ​
-​លេខ​១ កងទ័ពជើងទឹក​
-​លេខ​២ ខេត្តកំពង់ឆ្នាំង​
-​លេខ​៣ ខេត្តព្រៃវែង​
-​លេខ​៤ ខេត្តកណ្តាល

៤-​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ចម្ងាយ ៨០០ ម៉ែត្រ ផ្នែក​បុរសៈ​
-​លេខ​១ ក្រសួងមហាផ្ទៃ​
-​លេខ​២ ខេត្តបន្ទាយមានជ័យ​
-​លេខ​៣ ខេត្តកំពង់ស្ពឺ​
-​លេខ​៤ ខេត្តបាត់ដំបង

​លោក​អភិបាលខេត្ត បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ «​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា សហការ​ជាមួយ រដ្ឋបាល​ខេត្តកំពត​» បាន​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​កីឡា ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​នាគ​» ទូក​កា​នូ​-​កា​យ៉ាក់ ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ «​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២» ឱ្យមាន​ភាព​អធិកអធម និង​មហោឡា​រឹក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​មាត់​ព្រែក​កំពត ក្រុង​កំពត ខេត្តកំពត រហូត​បានបញ្ចប់​ដោយ​រលូន និង​ជា​ស្ថាពរ នៅថ្ងៃនេះ ៕/V​