ប្រែសម្រួល : កញ្ញាដាលីស (រ៉យទ័រ) ៖ អង្គការ OPEC និងសម្ពន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយរុស្ស៊ីកាលពីថ្ងៃចន្ទទី៥កញ្ញាបានយល់ព្រមកាត់បន្ថយផលិតកម្មប្រេងក្នុងចំនួនតូចមួយដើម្បីជំរុញតម្លៃ ដែលបានធ្លាក់ចុះដោយសារការបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច។

ក្រុមប្រទេសផលិតប្រេងទាំងនេះនឹងកាត់បន្ថយទិន្នផល ១០០.០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលស្មើត្រឹមតែ ០,១ ភាគរយ នៃតម្រូវការពិភពលោកសម្រាប់ខែតុលា។ ពួកគេក៏បានយល់ស្របដែរថា មេដឹកនាំអង្គការ OPEC គឺអារ៉ាប៊ីសាអូឌីត អាចកោះប្រជុំវិសាមញ្ញនៅពេលណាក៏បាន ប្រសិនបើការប្រែប្រួលនៅតែបន្តកើតមាន។

ការ​សម្រេច​ចិត្ត​នេះ​នឹងជួយរក្សា​ស្ថានភាព​ដើមដដែល ខណៈ​អង្គការ OPEC ​កំពុង​សង្កេត​ឃើញ​តម្លៃ​ប្រេងប្រែប្រួលយ៉ាងគំហ៊ុក។

លោក ម៉ាត់ធូ ហូឡែន (Matthew Holland) បាននិយាយនៅឯវិទ្យាស្ថាន Energy Aspects ថា “អង្គការ OPEC+ មានការបារម្ភចំពោះការប្រែប្រួលតម្លៃដែលអូសបន្លាយពេលយូរ ដែលបង្កើតឡើងដោយសារម៉ាក្រូសេដ្ឋកិច្ចខ្សោយ សាច់ប្រាក់ងាយស្រួលស្តួចស្តើង និងការបិទខ្ទប់ប្រទេសចិនជាថ្មី ក៏ដូចជាភាពមិនច្បាស់លាស់លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់ និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយតម្លៃប្រេងរបស់រុស្ស៊ី”។

អ្នកផលិតប្រេងកំពូលរបស់ OPEC គឺអារ៉ាប៊ីសាអូឌីតកាលពីខែមុនបានបង្ហាញពីលទ្ធភាពកាត់បន្ថយទិន្នផលដើម្បីដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថាជាការដាំក្បាលចុះនៃតម្លៃប្រេង៕

ក្រុមប្រទេសផលិតប្រេងទាំងនេះនឹងកាត់បន្ថយទិន្នផល ១០០.០០០ បារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលស្មើត្រឹមតែ ០,១ ភាគរយ នៃតម្រូវការពិភពលោកសម្រាប់ខែតុលា