​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី ០៥ ខែ កញ្ញា ម្សិលមិញ​នេះ ស៊ីម៉ាក់​បាន​អះអាងថា គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ពីរ​គ្រាប់​ទៀត​ត្រូវបាន​រកឃើញ នៅ​ខេត្ត​ត្បូងឃ្មុំ ។

​ប្រភព​ដដែល​បាន​បន្តថា កំលាំង​ជំនាញ​អង្គភាព​ស៊ីម៉ាក់​ទិស​ខេត្ត​ត្បូងឃ្មុំ បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ទាំងពីរ​គ្រាប់​នេះ​ដោយ​ជោគជ័យ ។

​ប្រភព​ដដែល​បាន​បន្តថា គ្រាប់បែក​នេះ​គឺ​ប្រភេទ MK82 ទម្ងន់​២៣០​គីឡូក្រាម ស្ថិតនៅ​២​ទីតាំង​ផ្សេងគ្នា​ក្នុង​ឃុំ ក្រែក ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ N