​ដោយៈ​សុផល​/​ភ្នំពេញ​៖នៅ​ទីបំផុត ការប្រកួតប្រជែង​បញ្ចេញស្នាដៃ​សិល្បៈ​គំនូរ បាន​រកឃើញ​ជ័យលាភី​ម្ចាស់​ស្នាដៃ​ចំនួន​១០​រូប ។​ពិធី​ប្រគល់​រង្វាន់ បាន​ប្រ​ព្រឹ​ត្តទៅ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា ឆ្នាំ​២០២២​។​

​កម្មវិធី​ប្រកួតប្រជែង​នេះ បាន​ត្រូវ​បង្កើតឡើង​ក្នុង​គោលបំណង​ជា​វេទិកា​ប្រកួត​សាធារណៈ​មួយ​ដែល​ផ្តល់ឱកាស​ដល់​យុវជន វិចិត្រករ និង​ជនរួមជាតិ​ទាំងអស់ បានបង្ហាញ​ស្នាដៃ​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់ខ្លួន​និង​ស្របពេល​សាទរ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ផងដែរ​។​

​នៅក្នុង​ការប្រកួតប្រជែង​នេះ ស្នាដៃ​គំនូរ​ចំនួន ៧៧ ត្រូវ​បានដាក់​ចូលរួម​ប្រកួត និង​ឆ្លងកាត់​ការវាយតម្លៃ​ជាច្រើន​ដំណាក់កាល​។ បន្ទាប់ពី​បាន​ឆ្លងកាត់​ការជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ និង​ពិភាក្សា​យ៉ាង​លម្អិត​ក្នុងចំណោម​អ្នកជំនាញ​ផ្នែក​សិល្បៈ​គំនូរ និង​អ្នកជំនាញ​លើ​ការច្នៃប្រឌិត ព្រមទាំង​បាន​ឆ្លងកាត់​ការបោះឆ្នោត​គាំទ្រ​តាម​អន​ឡាញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កវី​តា​ល់ ទីបំផុត​យើង​បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ឆ្នើម​ទាំង​១០​រូប​។

​រង្វាន់​ដែល​វី​តា​ល់​បាន​ផ្តល់ជូន​ជ័យលាភី​ឆ្នើម​ទាំង​៥​ដំបូង គឺ iPad Air 5 និង​ជ័យលាភី​ឆ្នើម​ទាំង​៥​ចុងក្រោយ គឺ​កាស​ត្រចៀក Beat Studio Buds ជំនាន់​ចុងក្រោយ រួមជាមួយ​លិខិត​សរសើរ និង​កាដូ​អនុស្សាវរីយ៍​ពី​វី​តា​ល់​។​

​លោក សោមនស្ស វិបុល ប្រធាន​ផ្នែក​ពាណិជ្ជកម្ម មានប្រសាសន៍ថា​“​នេះ​ជា​លើកដំបូង​ហើយ​ដែល​វី​តា​ល់​បានរៀបចំ​កម្ម​វិធ​ប្រកួតប្រជែង​ស្នាដៃ​គំនូរ​សិល្បៈ​ដែល​ធ្វើការ​ផ្សព្វផ្សាយ​លើ​ឌីជីថល​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ​។ យើង​ពិតជា​រីករាយ​និង​មាន​មោទនភាព​ដែ​ការប្រកួត​នេះ​ទទួលបាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង ថែមទាំង​អាច​ទទួលបាន​គំនូរ​សិល្បៈ​ដ៏​អស្ចារ្យ និង​មាន​អត្ថន័យ​ជាច្រើន​ពី​សំណាក់​យុវជន​និ​វិចិត្រករ​មកពី​ស្ថាប័ន​សិល្បៈ​រដ្ឋ​និង​ឯកជន​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​ខេត្ត ចាប់តាំងពី​ការបើក​ប្រកួត​ពីថ្ងៃ​ទី​២៧ កក្កដា រហូតដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២”​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​មួយ​ក្នុងស្រុក វី​តា​ល់​ជានិច្ចកាល​តែងតែ​បន្ត​បង្កើត និង​គាំទ្រ​រាល់​សកម្មភាព​សប្បុរស​ធម៌​សង្គម​និង​កម្សាន្ត​ជាច្រើន​ផ្សេងៗ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ប្រយោជន៍​ដល់​សង្គម និង​ជនរួមជាតិ​ខ្មែរ​គ្រប់ទិសទី​។ វី​តា​ល់​សូម​សម្តែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់​បេក្ខភាព​គ្រប់រូប ក្នុង​ការខិតខំ​សម្រិតសម្រាំង​បង្កើត​នូវ​ស្នាដៃ​ដែល​បង្កប់​នូវ​អត្ថន័យ អត្ថរូប និង​អត្ថរស​គួរ​ជាទី​ស្ងើចសរសើរ​៕Ph