​ដោយ​៖​រ៉ា​ម៉ន​/​ទីក្រុង​ហាណូយ​៖ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ រួម​នឹង​គណៈប្រតិភូ​បាន​ចូលជួប​សំដែង​ការគួរសម​ចំពោះ​លោក ឌិ​ញ ទៀន​ហ្សុ​ង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល អនុប្រធាន​គណៈកម្មាធិកា​រប​ក្ស​ទីក្រុង​ហាណូយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នា​រសៀល​ថ្ងៃទី​៦ ខែកញ្ញា​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គី ភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ទាំងពីរ ភ្នំពេញ​-​ហាណូយ ដែលជា​ទីក្រុង​សម្ព​ន្ធ័​ភាព​នឹង​គ្នា​។​

​នាឱកាស​នោះ​លោក​ឃួ​ង ស្រេង ប្រធាន​គណៈ ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​ជំរាបជូន​សម​ភាគី​មិត្ត​ពី​ការអភិវឌ្ឍន៍ រាជធានី​ភ្នំពេញ​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានប្រែក្លាយ​ពី ទីក្រុង​ខ្មោច​មកជា​ទីក្រុង​ប្រកបដោយ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​សុខសន្តិភាព​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន បានធ្វើ​ឲ្យ​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ និយាយ​ដោយឡែក​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាពល្អប្រសើរ​។

​លោក ឌិ​ញ ទៀន​ហ្សុ​ង បាន​ថ្លែង​ពី​ការរីករាយ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​នៅ​ទីក្រុង​ហាណូយ​នាពេលនេះ​ដែល​បាន​សបញ្ជាក់​ពី​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​រួម​ចំណែក​អភិវឌ្ឍន៍ ទីក្រុង និង​សុំអោយ​មានដំណើរ​ទស្សនៈ​កិច្ច​បែបនេះ​រវាង​ប្រតិភូ​ទីក្រុង​ទាំងពីរ​ឲ្យ​បាន​ញឹកញាប់​បន្ថែមទៀត​។​

​លោក​ឌិ​ញ ទៀន​ហ្សុ​ង បាន​ចូលរួម​អបអរសាទរ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​ក្នុង​
​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥​កន្លងទៅនេះ​យ៉ាង​ត្រចះត្រចង់ ដែល​បង្ហាញ​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​ប្រជាជន​គ្រប់​កាលៈទេសៈ និង​គ្រប់​អាណត្តិ​៕​