ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ គ្រូបង្រៀន​ដែល​ក្នុងនេះ​រួមមាន​ដូចជា​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​ធនធាន និង​វិទ្យាល័យ​បណ្ដាញ ទូទាំងប្រទេស​កម្ពុ​ជាស​រុ​ប​ចំនួន ៨.៤២១​នាក់ ស្រី ៣.៤៧១​នាក់ បានទទួល​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​យុវជន និង កីឡា​នៅ​ថ្ងៃទី​០៦ ខែកញ្ញា បានឱ្យដឹងថា​ការបណ្តុះបណ្តាល​គ្រូបង្រៀន ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ប្រយោជន៍​ដើម្បី បម្រើ​ដល់​ការងារ​គ្រប់គ្រង​ការងារ​បង្រៀន​តាមបែប​ឌីជីថល ជំនួយ​ដល់​គ្រូបង្រៀន​ក្នុងការ​គ្រប់គ្រង​ថ្នាក់រៀន​ពី​ចម្ងាយ​។ ក្រៅពីនេះ​ក៏​អាច​តាមដាន​ការសិក្សា​របស់​សិស្សានុសិស្ស ប្រើប្រាស់​ធនធាន​អប់រំ​ដែលមាន​ស្រាប់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការបង្រៀន បង្កើន​ភាព​ទាក់ទាញ​ដល់​សិស្សានុសិស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បង្កើត​នូវ​គំនិត​ថ្មីៗ ឆ្លើយតប​ឱ្យបាន​ទាន់ពេល​ចំពោះ​ការរីកចម្រើន​ថ្មី​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​

​ក្នុងការ​បណ្តុះបណ្តាល​ដ​ល់​គ្រូបង្រៀន​នេះដែរ​ត្រូវបាន​គេ​រៀបចំឡើង​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល តាម​អន​ឡាញ ដោយ​ក្នុងនេះ​មានការ​ចូលរួម​ឧទ្ទេស​ដោយ​គ្រូឧទ្ទេស​មកពី​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ វិទ្យាល័យ​ព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ខេត្តកំពង់ឆ្នាំង សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប​។

​ក្រសួង​អប់រំ​បាន​ឱ្យដឹងពី​គោលបំណង​របស់ខ្លួន​ថា​ការបណ្ដុះបណ្ដាល នាយក​សាលា គ្រូបង្រៀន លើ​ជំនាញ​អប់រំ​តាមបែប​ឌីជីថល ជាការ​បោះជំហាន ស្របតាម​កំណែទម្រង់​វិស័យ​អប់រំ​តាមបែប​ឌីជីថល ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕