​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ល្ងាច​ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក វប្បធម៌ និង​សិល្បៈ​(AMCA)​បាន​ថ្លែង​ស្វាគមន៍​ទៅកាន់​ក​គណ​:​ប្រតិភូ​អាស៊ាន តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​អង្គទូត​នានា ព្រមទាំង​គណៈប្រតិភូ​ស​ហ​ប្រជាជាតិ និង​រដ្ឋ​នានា នា​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច នៅ​ប្រាសាទក្រវ៉ាន់ ទឹកដី​អង្គរ ខេត្តសៀមរាប ក្នុងឱកាស​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ និង​ការទប់ស្កាត់​ការជួញដូរ​ចរាចរ ស​ម្ប​តិ្ត​វប្បធម៌​ខុសច្បាប់​៖ ទស្សនៈ​ពី​អាស៊ាន​។​

​លោកស្រី​មានប្រសាសន៍ថា​៖ សំណាង ជោគជ័យ សុភមង្គល ជ័យជំនះ ! ពាក្យ​ទាំងនេះ​ជា​ពរជ័យ​ដែល​បាន​ដកស្រង់​ចេញពី សិលាចារឹក​របស់​ព្រះ​ម​ហិ​ន្ទ្រ​វរ្ម័ន ដែលជា​អ្នកបង្កើត​ប្រាសាទក្រវ៉ាន់​នេះ ជូនពរ​យើងទាំងអស់គ្នា​ឲ្យ​ទទួលបាន​នូវ​ពរជ័យ​គ្រប់ប្រការ ខណៈដែល​យើង​កំពុងស្ថិត​នៅក្នុង​ឧទ្យាន​បុរាណវិទ្យា​អង្គរ ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក មាន​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ​ជាច្រើន​ដូចជា អង្គរវត្ត បាយ័ន និង​តា​ព្រហ្ម​…​ជាដើម ។ ប្រាសាទ​ទាំងនោះ​ធ្វើឱ្យ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក​មានការ​កោត​ស្ញប់​ស្ងែ​ង​យ៉ាងខ្លាំង តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន ។ លោកស្រី មានប្រសាសន៍​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ និង​ក្រុមការងារ​ទាំងអស់ ប្រសិនបើ​គ្រប់គ្នា​មិនទាន់បាន​ទស្សនា​ប្រាសាទ​ទាំងនោះ នឹង​មិនទាន់បាន​ស្វែងយល់​អំពី​វប្បធម៌​ក្នុងស្រុក​នៅឡើយ​ទេ សូម​គ្រប់គ្នា​គួរ​ទៅ​ទស្សនា ឬ​ទស្សនា​សារជាថ្មី ព្រោះថា ប្រាសាទ​ទាំងនោះ​មាន​លក្ខណៈពិសេស និង​មាន​ប្រវត្តិ​ផ្ទាល់ខ្លួន​ដោយឡែក​ពីគ្នា​។

​លោកស្រី​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ តាម​បទពិសោធន៍ យើង​អាច​រៀន​អ្វីដែល​ថ្មី​ជាមួយនឹង​ការកត់សម្គាល់​តាមរយៈ​ការ​ទស្សនា​។ លើសពីនេះ ការ​ទស្សនា​ប្រាសាទ​ទាំងនោះ​អាចធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់ ហើយ​នាំឱ្យ​យើង​អាច​ប្រើការ​ស្រមើ​ស្រ​ម៉ៃ ប្រ​មើ​មើល និង​ធ្វើដំណើរ​ចូលទៅ​កាន់​ពិភព​ដ៏​អស្ចារ្យ​នៃ​ស្នាដៃ​ដ៏​ល្អ​ឯក​ពី​អតីតកាល​របស់​បុព្វបុរស​កម្ពុជា​។ ក្នុង​រាត្រីសមោសរ​នោះ ក្រុម​គណៈប្រតិភូ បាន​ស្តាប់​និង​ទស្សនា ការប្រគំ​តន្ត្រី​ខ្មែរ និង​ការសម្តែង​សិល្បៈ​ដូចជា​របាំ​ក្ងោក​ប៉ៃលិន គោះត្រឡោក កន្សែង​ស្នេហ៍ មុនី​មេខលា និង​ល្ខោនខោល​រឿង​រាមកេរ្តិ៍ ត្រង់​វគ្គ ចម្បាំង​ពេលយប់ ជាដើម អម​ជាមួយនឹង​អាហារ​ចម្រុះ​រសជាតិ​បែប​ខ្មែរ​ផងដែរ​។​

​សូមបញ្ជាក់ថា​៖​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ Antiquities Coalition បាន​សហការ​រៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ និង​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​៖ ទស្សនៈ​ពី​អាស៊ាន នៅលើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​៕ N