ដោយៈ ជា សីហៈ​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អនុប្រធាន​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​រៀបចំ​សម្អាត​ដីឡូត៍ សម្រាប់​ប្រជា​ជា​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅកាន់​ទីតាំង​ថ្មី​ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។​

​ក្នុងឱកាស​នោះដែរ លោកស្រី បាន​ជួប​សំ​ណោះ​សំ​ណា​ល សួរសុខទុក្ខ​ដល់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិក្សា​នុស្ស​នៅ​សាលាបឋមសិក្សា​ហ៊ុន សែន រុន​តា​ឯក ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​កន្លែង​កំពុង​រៀបចំ​សម្អាត​ដីឡូត៍​ផង​។

​នៅពេលនេះ ដើម្បី​រក្សា​ឲ្យ​ប្រាសាទអង្គរវត្ត​បន្ត​ស្ថិត​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បរិវេណ​នៃ​ទី​បុរាណ​ដ្ឋា​ន​នៅ​តំបន់​អង្គរ ត្រូវបាន​រាជ​រដ្ឋា​ភិ​បា​លើកទឹកចិត្ត​ឲ្យ​ចាកចេញ ដោយមាន​គោលនយោបាយ​ត្រឹមត្រូវ ។​ N