ដោយ​៖​សុផល​/​ភ្នំពេញ​៖​  សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ស្តេ​ហ្វេ​ន អេ​ន​តុ​ន ម៉េ​ស័​រឺ ( Stenfan Anton Messerer) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ជូន​សារតាំង និង​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២​។​

រូបថត​ : សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ស្តេ​ហ្វេ​ន អេ​ន​តុ​ន ម៉េ​ស័​រឺ ( Stenfan Anton Messerer) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ជូន​សារតាំង និង​សម្តែង​ការគួរសម

​ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​អំណរ​សាទរ​ស្វាគមន៍​ចំពោះ​លោក​ស្តេ​ហ្វេ​ន អេ​ន​តុ​ន ម៉េ​ស័​រឺ ត្រូវបាន​លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហព័ន្ធ អាល្លឺម៉ង់ តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ លោក ស្តេ​ហ្វេ​ន អេ​ន​តុ​ន ម៉េ​ស័​រឺ បាន​សម្តែង​នូវ​ការពេញចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​និង​កិច្ច​សហ ប្រតិបត្តិការ​ដ៏​ល្អ ប្រពៃ​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់ថា តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​លោក​នឹង​ខិតខំ​រួមចំណែក ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​រដ្ឋាភិបាល ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី​បានកត់សម្គាល់​ដោយ​សេចក្តី​រីករាយ​ចំពោះ​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្នុងឋានៈ​លោក​ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​នឹង​បន្ត​ខិតខំ​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​នៃ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ទំនាក់​ទំនងជា​យូរលង់​ណាស់​មកហើយ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​ក្នុងនាម​ប្រជាជន​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់​សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាល្លឺម៉ង ដែល​បានផ្តល់​ជំ​នួ អភិ​វ​ឌ្ ដល់​កម្ពុជា លើ​វិស័យ​អប់រំ សុខាភិបាល បោសសម្អាត​មីន សាលាក្តី​ខ្មែរក្រហម អភិបាលកិច្ច និង​អភិវឌ្ឍ​វិស័យ​ថាមពល​នៅ​ជនបទ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​គូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​លោក ក៏ដូចជា​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​រួមចំណែក​ពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​សេចក្តី​នឹករលឹក​អំពី ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ​និង​ថ្នាក់ដឹកនាំ កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក​ប្រធានាធិបតី និង​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ប្រសិទ្ធពរ​ជូន​លោក​ឯកអគ្គរដ្ឋទូត សូម​មាន​សុខ​ភាពល្អ​និង​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​ដ៏​ឧត្តុង្គឧត្តម នេះ​៕ N